Abramovich អង្វរមិត្តអ្នកមានឱ្យខ្ចីលុយ ១លានផោន
ម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich បានស្នើសុំជំនួយហិរញ្ញវត្ថុដល់មិត្តភ័ក្តិដែលមានទ្រព្យសម្បត្តិច្រើនរបស់គាត់ បន្ទាប់ពីមូលនិធិរបស់គាត់ត្រូវបានជាប់គាំងកាលពីខែមុន។ បុរសជនជាតិរុស្សីវ័យ 55 ឆ្នាំរូបនេះបានបង្កកទ្រព្យសម្បត្តិរបស់គាត់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីខែមីនា ដែលជាផ្នែកមួយនៃការបង្រ្កាបរបស់ពួកគេលើសហការីរបស់ប្រធានាធិបតី Vladimir Putin បន្ទាប់ពីការលុកលុយអ៊ុយក្រែន។ លោក Abramovich បានបដិសេធយ៉ាងដាច់អហង្ការថា លោកមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន ប៉ុន្តែនៅតែត្រូវបានបញ្ចូលក្នុងបញ្ជីនៃជនជាតិរុស្ស៊ីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលនឹងត្រូវដាក់ទណ្ឌកម្ម។ គាត់ក៏ត្រូវបានព្យួរការងារជានាយកក្លឹប Chelsea ដែលជាក្រុម Premier League ដែលគាត់បានទិញក្នុងឆ្នាំ 2003 ខណៈពេលដែលក្លឹបបច្ចុប្បន្នដំណើរការក្រោមអាជ្ញាប័ណ្ណប្រតិបត្តិការដ៏តឹងរឹងដែលធានាថា Abramovich នឹងមិនទទួលបានរង្វាន់ផ្នែកហិរញ្ញវត្ថុទេ។…