Karim Benzema ឈ្នះពានរង្វាន់ Ballon d’Or
Karim Benzema បានឈ្នះពាន Ballon d’Or ជាលើកដំបូងរបស់គាត់កាលពីថ្ងៃចន្ទ បន្ទាប់ពីរដូវកាលដ៏អស្ចារ្យជាមួយក្រុម Real Madrid ដណ្តើមបានពានរង្វាន់ Champions League និងលីគអេស្ប៉ាញ។ Benzema មានរដូវកាលដ៏ល្អបំផុតមិនធ្លាប់មាននៅ Madrid ដោយក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងលីគទាំងពីរ។ គាត់ស៊ុតបញ្ចូលទីបាន 44 ដងសម្រាប់ Madrid រួមទាំង 15 ដងក្នុងការប្រកួតប្រជែងកំពូលរបស់អឺរ៉ុប ហើយបានស្មើ Raul Gonzalez ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីររបស់ក្លឹបតាមពីក្រោយ Cristiano Ronaldo…