ភ្នំពេញក្រោន និងវិសាខា ត្រូវជួបគ្នាដណ្ដើមពាន Super Cup មុនបើករដូវកាលថ្មី
ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគឆ្នាំ២០២១ ត្រូវប្រកួតជាមួយ វិសាខា ម្ចាស់ជើងឯកពានសម្ដេច ដណ្ដើមពាន Super Cup នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ វេលាម៉ោង៦:៣០ ល្ងាច ។ ការប្រកួត Super Cup រៀបចំឡើងមុនបើករដូវកាលប្រកួតពានរង្វាន់ Cambodian Premier League ។ ការប្រកួត Super Cup គឺជាការអភិវឌ្ឍថ្មីក្នុងវិស័យបាល់ទាត់កម្ពុជា សម្រាប់កីឡាករ និងអ្នកគាំទ្រ ។…