Lionel Messi បង្ហាញថាសួតរបស់គាត់រងផលប៉ះពាល់ ជាមួយ Covid-19
LIONEL MESSI បានបង្ហាញថាឥទ្ធិពលនៃ Covid-19 នាំឱ្យគាត់មានបញ្ហាផ្លូវដង្ហើម។ ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ ដែលមានអាយុ ៣៤ឆ្នាំ បានឆ្លងវីរុសនេះក្នុងខែមករា។ ជាលទ្ធផលគាត់បានខកខានការប្រកួតជម្រុះ World Cup របស់អាហ្សង់ទីនជាមួយឈីលី និងកូឡុំប៊ី ក៏ដូចជាការប្រកួតក្នុងស្រុកចំនួនបីជាមួយ PSG ។ ប៉ុន្តែឥឡូវគាត់បានលាតត្រដាងថា គាត់រងផលប៉ះពាល់រយៈពេលយូរពីជំងឺដែលប៉ះពាល់ដល់សួត។ នៅក្នុងបទសម្ភាសន៍ជាមួយ TYC Sports នៅដើមសប្តាហ៍នេះ គាត់បាននិយាយថា “វាបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថប់បន្ទាប់ពីផលប៉ះពាល់នេះ។ “វាបានប៉ះពាល់នៅក្នុងសួតរបស់ខ្ញុំ។ ខ្ញុំត្រលប់មកវិញហើយវាប៉ុនែ្តមិនអាចរត់បានដោយសារតែសួតរបស់ខ្ញុំត្រូវបានប៉ះពាល់”…