ម្ចាស់ក្លឹប CHELSEA បានទៅដល់ Barcelona ហើយព្យាយាមដេញថ្លៃ de Jong
ម្ចាស់ក្លឹប CHELSEA Todd Boehly បានទៅដល់ Barcelona ហើយគាត់នឹងព្យាយាមដេញថ្លៃ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona នេះបើយោងតាមរបាយការណ៍។ បិសាចក្រហមហាក់ដូចជាមិនមានសង្ឃឹមក្នុងការផ្លាស់ប្តូរសម្រាប់កីឡាករហូឡង់បន្ទាប់ពីការរំពឹងទុកជាច្រើនសប្តាហ៍។ ប៉ុន្តែឥឡូវនេះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានផុសឡើងអំពី Boehly ក្នុងទីក្រុង Barcelona ចំពេលមានរបាយការណ៍ថា Chelsea ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលមក។ ហើយយោងទៅតាម The Mirror គាត់នៅទីនោះដើម្បីព្យាយាមដេញថៃ្លយកកីឡាករដែលត្រូវបានគេគិតថាមានតម្លៃប្រហែល 56 លានផោន។ Boehly បានចូលទៅក្នុងភោជនីយដ្ឋានមួយសម្រាប់ការប្រជុំនៅទីក្រុងអេស្ប៉ាញ…