Pep Guardiola៖ ទំនួលខុសត្រូវរបស់ខ្ញុំ គឺត្រូវនាំ Man City ទៅរកភាពខ្លាំងឡើងវិញ
លោក Guardiola បានបង្ហាញជំនឿចិត្តថានឹងអាចកែប្រែក្រុមកីឡាករដែលមានក្នុងដៃនាពេលបច្ចុប្បន្នឱ្យក្លាយជាក្រុមដែលខ្លាំងមួយឡើងវិញ ទោះដឹងថាក្រុមកំពុងតែជួបបញ្ហាធំនៃទម្រង់លេង ក្រោយកីឡាករសំខាន់អវត្តមានព្រោះតែរបួស។ សប្តាហ៍មុន នៅក្នុងជំនួបពានរង្វាន់ Premier League របស់ប្រទេសអង់គ្លេស ជើងខ្លាំងដែលឈ្នះជើងឯក ៤រដូវកាល ជាប់គ្នា និងគ្មានក្រុមណាធ្វើបានពីមុនមកនេះ បានរងបរាជ័យយ៉ាងអាម៉ាស់នៅក្នុងទឹកដីកីឡដ្ឋាន Etihad ដែលជាផ្ទះរបស់ខ្លួនឯង។ ជាការចាញ់លើកទី៥ លទ្ធផលនោះបានធ្វើឱ្យក្លាយជាកំណត់ត្រាដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងក្រុម Man City ចាប់តាំងពីក្រុមបានស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការអេស្ប៉ាញរយៈពេល ៩ឆ្នាំ រួចមក។ មូលហេតុបង្កឱ្យក្រុមធ្លាក់មកដល់ចំណុចអាក្រក់បែបនេះ ក៏ព្រោះតែកីឡាករសំខាន់ៗមួយចំនួនរួមមាន ម្ចាស់ពាន Ballon d’Or ឆ្នាំ…