លោក Amorim៖ គ្មាននរណាគិតទេថា Man Utd លេងបានល្អហើយអាចយកឈ្នះ Bilbaoបាននោះទេ
ជ័យជម្នះជាមួយលទ្ធផល ៣-០ លើទឹកដីអេស្ប៉ាញ ថែមទាំងធ្វើឱ្យអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ថាពិបាកក្នុងពន្យល់អំពីរបៀប ដែលកីឡាករក្នុងក្រុមបានធ្វើការងារដោយរីករាយ ក្នុងការបង្ហាញទម្រង់លេងដ៏ខ្លាំងមួយ ទៅកាន់គូប្រកួត ព្រមទាំងការបំភ្លេចចោលរដូវកាលដ៏អាក្រក់នៅ Premier League ហើយបែរផ្តោតយកចិត្តទុកដាក់លើពានអឺរ៉ុប។ ផ្តួលក្រុម Bilbao បានន័យថាបិសាចក្រហមនូវមិនទាន់ចាញ់ការប្រកួតម្តងនៅឡើយ ក្នុងពានរង្វាន់កម្រិតទី២ ទ្វីបអឺរ៉ុប Europa League ក្នុងរដូវកាលនេះ ខណៈពានរង្វាន់ចុងក្រោយមួយនេះ ក៏ជាកូនសោរតែមួយ សម្រាប់ Man Utd អាចមានឱកាសប្រកួតក្នុងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។ Man…