Tag: U23 Indonesia
ម៉ាឡេស៊ីមានឱកាសខ្ពស់ក្នុងការក្លាយជាជើងឯក ខណៈឥណ្ឌូនេស៊ីដកខ្លួន
ឱកាសរបស់ម៉ាឡេស៊ីនៅក្នុងពានរង្វាន់ U23 Championship 2022 នៅរាជធានីភ្នំពេញកាន់តែភ្លឺស្វាងឡើង បន្ទាប់ពីក្រុមគូប្រជែងឥណ្ឌូណេស៊ីដកខ្លួនចេញដោយសារការឆ្លងមេរោគកូវីដ-១៩។
សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយនិយាយថាកីឡាករ ៧រូបក្នុងចំណោមកីឡាករ ២៩រូបរបស់ពួកគេបានធ្វើតេស្តវិជ្ជមានកូវិដ១៩។ ចំណែកបួនរូបផ្សេងទៀតត្រូវបានចាត់ទុកជាករណីសង្ស័យវិជ្ជមានកូវីដ និងកីឡាករ៣រូបទៀតក៏រងរបួសដែរ។
គ្រូបង្វឹកក្រុមឥណ្ឌូនេស៊ី Shin Tae-yong បានសម្តែងការព្រួយបារម្ភរបស់គាត់ចំពោះធនធានកីឡាកររបស់ក្រុម ហើយនេះជាហេតុផលនាំឱ្យឥណ្ឌូនេស៊ីដកខ្លួនចេញ។
ដូចក្នុងពូល B នៅពេលនេះនៅសល់ត្រឹម៣ក្រុមតែប៉ុណ្ណោះដែលចូលរួមប្រកួត រួមមាន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤-២៦ ខែកុម្ភៈ។
គ្រូបង្វឹកម៉ាឡេស៊ីលោក...
ឥណ្ឌូនេស៊ី ដកខ្លួនចេញពីការប្រកួត U.23 អាស៊ីអាគ្នេយ៍ នៅកម្ពុជាដោយហេតុផលកីឡាករមានវិជ្ជមានកូវិដ១៩
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានប្រកាសពីការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតពានរង្វាន់ U.23 អាស៊ីអាគ្នេយ៍ ដែលនឹងចាប់ផ្តើមនៅកម្ពុជាចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ដោយសារបញ្ហាកីឡាករមានរបួស និងវិជ្ជមាន Covid-19 ។
ក្រុម U.23 ឥណ្ឌូណេស៊ី ដឹកនាំដោយគ្រូបង្វឹក Shin Tae-yong បានកោះហៅប្រមូលកីឡាករចំនួន ២៩រូប ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត U.23...