ខាងក្រោមនេះជាកីឡាករទាំង ១០ដែលមានចំនួនប្រកួតច្រើនជាងគេក្នុងក្រុមជម្រើសជាតិបារាំង
១០ Bixente Lizarazu ៖ បង្ហាញខ្លួនចំនួន ៩៧ ដង។ អតីតខ្សែការពារក្រុម Bayern Munich បានចំណាយពេល ១២ ឆ្នាំជាមួយ Les Bleus ដោយឈ្នះពានរង្វាន់ពិភពលោកឆ្នាំ ១៩៩៨ និងអឺរ៉ូ ២០០០ ។
៩ Laurent Blanc ៖ បង្ហាញខ្លួន ៩៧ ដង។ អតីតខ្សែការពារកណ្តាលរបស់ក្រុមបិសាចក្រហមរូបនេះក៏ជាផ្នែកមួយនៃក្រុមជម្រើសជាតិ បារាំងដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងប្រទេសកំណើតរបស់ខ្លួនផងដែរ។
៨ Olivier Giroud ៖ បង្ហាញខ្លួន ៩៧ ដង។ អាយុគឺខ្ពស់ប៉ុន្តែតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea មិនបានប្រកាសចូលនិវត្តន៍ពីក្រុមទេហើយចំនួននៃការបង្ហាញខ្លួននៅក្នុងក្រុមរបស់ Les Bleus ពិតជានឹងកើនឡើង។
៧ Didier Deschamps ៖ បង្ហាញខ្លួនចំនួន ១០៣ ដង។ Deschamps គឺជាប្រធានក្រុម Les Blues ក្នុងការឈ្នះការប្រកួត World Cup 1998 និង EURO 2000 ។
៦ Patrick Vieira ៖ មានវត្តមាន ១០៧ ដង។ អតីតតារាឆ្នើមរបស់ក្រុម Manchester City រូបនេះបានលះបង់ពេលវេលាអស់រយៈពេល ១២ ឆ្នាំចំពោះក្រុមជម្រើសជាតិបារាំង និងជាមិត្តរួមក្រុមរបស់លោក Didier Deschamps ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ១៩៩៨ អឺរ៉ូ ២០០០ ។
៥ Zinedine Zidane ៖ មានវត្តមាន ១០៨ ដង។ Zidane បានចូលរួមចំណែកយ៉ាងច្រើនដល់ជោគជ័យរបស់ Les Bleus ក្នុងកំឡុងពេលផ្លាស់ប្តូរ ២ទស្សវត្សរ៍។
៤ Hugo Lloris ៖ បង្ហាញខ្លួនចំនួន ១១៤ ដង។ Lloris គឺជាប្រធានក្រុមជម្រើសជាតិ បារាំងនៅ World Cup 2018 ដែលជាការប្រកួតដែលពួកគេឈ្នះជើងឯក។
៣ Marcel Desailly ៖ បង្ហាញខ្លួនចំនួន ១១៦ ដង។ អតីតតារា AC Milan រូបនេះបានចូលរួមជាមួយ Les Bleus ចន្លោះឆ្នាំ ១៩៩៣ និង ២០០៤ និងបានឈ្នះពានរង្វាន់ជាច្រើន។
២ Thierry Henry ៖ បង្ហាញខ្លួនចំនួន ១២៣ ដង។ ក្នុងរយៈពេល ១៣ ឆ្នាំនៃការលះបង់ចំពោះក្រុមជម្រើសជាតិបារាំង រកបាន ៥១ គ្រាប់។
១ Lilian Thuram ៖ មានវត្តមានចំនួន ១៤២ ដង។ អតីតខ្សែការពារ Barcelona រូបនេះបាននិយាយលាគ្នាជាមួយ Les Bleus បន្ទាប់ពីចប់អឺរ៉ូឆ្នាំ ២០០៨។ ប្រាកដណាស់កំណត់ត្រារបស់ Thuram នឹងនៅឆ្ងាយពីការបំបែកបាន។