U23 កម្ពុជា មានឱកាសច្រើន តែមិនមានសំណាងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

0
671

តាមលទ្ធផលនៃការចាប់ឆ្នោត ក្រុម U23 កម្ពុជា ត្រូវបានវាយតម្លៃថា ជាបេក្ខភាពលេខ១ នៃពូល A។ ដោយមានប្រៀបលើទឹកដីខ្លួនឯង និងការបណ្តាក់ទុនខ្លាំងក្នុងក្រុមយុវជន ក្រុមកម្ពុជារំពឹងយកឈ្នះលើប្រ៊ុយណេ ហ្វីលីពីន និងទីម័រខាងកើត ដើម្បីឈ្នះសំបុត្រចូលទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ជាក់ស្តែងក្រុមម្ចាស់ផ្ទះបានចាប់ផ្តើមការប្រកួតយ៉ាងជក់ចិត្តជាមួយនឹងជ័យជម្នះ ២ លើកទល់នឹងប្រ៊ុយណេ និងហ្វីលីពីន។ ប៉ុន្តែ​ចូល​ដល់​ការ​ប្រកួត​ជាមួយ​ទីម័រ​ខាងកើត ចំណុច​ខ្សោយ​របស់ U23 កម្ពុជា ត្រូវ​បាន​លាតត្រដាង។

ការ​គ្រប់គ្រង​បាល់​មិន​មាន​ប្រសិទ្ធភាព​ដូច​ដែលការគ្រោងទុកឡើយ ការ​វាយ​សម្រុក​មាន​ភាព​តានតឹង​ខណៈ​ពេល​ដែល​ខ្សែការពារ​បង្ហាញ​នូវ​ចន្លោះ​ប្រហោង​ជាច្រើន​។ ប្រសិន​បើ​គេ​ប្រើ​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន​ល្អ​ជាង​នេះ ក្រុមទីម័រខាងកើត​អាច​រក​បាន​ច្រើន​ជាង​១​គ្រាប់​ទល់​នឹង​កម្ពុជា។ ការបរាជ័យនេះ បានធ្វើឲ្យ U23 កម្ពុជា ត្រូវធ្លាក់ចេញមុនកាលកំណត់ ហើយរបូតឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅក្នុងដៃរបស់ទីម័រខាងកើត។

ការបរាជ័យដ៏ឈឺចាប់នៅលើទឹកដីខ្លួនឯង គឺជាមេរៀនដ៏ល្អសម្រាប់ក្រុមកម្ពុជា។ ពួកគេអាចសម្រេចបាននូវជ័យជម្នះមួយចំនួន ប៉ុន្តែដើម្បីចូលទៅប្រកួតប្រជែងនៅក្នុងក្រុមខ្លាំងបំផុត និងប្រជែងយកពានរង្វាន់ណាមួយនៅអាស៊ីអាគ្នេយ៍នៅតែជាបញ្ហាដ៏លំបាកមួយ៕