ក្តៅៗ៖ ក្រុម U23 វៀតណាម រងការវាយប្រហារដោយកូវីដ ខណៈដែលស្អែកនេះត្រូវប៉ះជាមួយសិង្ហបុរី

0
565

មុនការប្រកួតទល់នឹង U23 សិង្ហបុរី នៅថ្ងៃស្អែក (ថ្ងៃទី ១៩ ខែកុម្ភៈ) ក្រុមវៀតណាម មានការព្រួយបារម្មណ៍ពេលមានកីឡាករ ៤ នាក់ និងជំនួយការគ្រូបង្វឹក ១ នាក់ឆ្លង Covid-19 ។

ក្រុម U.23 វៀតណាម​កំពុង​តែ​ត្រៀម​ខ្លួន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​សិង្ហបុរី​នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ។ គ្រូ​បង្វឹក Dinh The Nam ក៏​បាន​ត្រៀម​កាយ​វិការ​យ៉ាង​ល្អ​ដើម្បី​ផ្តួល​គូប្រកួត​ឱ្យ​ឈ្នះ​កៅអី​​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ទោះជាយ៉ាងណាក៏ដោយ ដំណឹងមិនល្អសម្រាប់ក្រុមវៀតណាម នៅពេលដែលលទ្ធផលតេស្ត Covid-19 នៅព្រឹកនេះបង្ហាញថា ជំនួយការគ្រូបង្វឹក ១ នាក់ និងកីឡាករ 4 នាក់ មានផ្ទុកមេរោគ Covid-19 ។ បន្ទាប់ពីលទ្ធផលតេស្តអវិជ្ជមាន​ កីឡាករទាំងនោះត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីជៀសវាងការរីករាលដាលនៃការឆ្លងដល់ក្រុមទាំងមូល។

គ្រូ​បង្វឹក Dinh The Nam សង្ឃឹម​ថា​នឹង​មិន​មាន​ករណី​វិជ្ជមាន​ទៀត​ទេ​សម្រាប់ U.23 វៀតណាម ដើម្បី​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ជាមួយ U.23 សិង្ហបុរី។

ការប្រកួតជើងឯក U.23 អាស៊ីអាគ្នេយ៍កំពុងរងការវាយប្រហារដោយ Covid-19 នៅពេលដែលមីយ៉ាន់ម៉ាបានបោះបង់ចោល ហើយក្រុមជាច្រើនទៀតក៏ខ្វះខាតកម្លាំងដោយសារតែជំងឺនេះផងដែរ៕