UCL៖ សម្រេចផ្លាស់ប្ដូរទីតាំងនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ចេញពីរុស្ស៊ីវិញ

0
482

UEFA សម្រេចប្តូរទីតាំងប្រកួតពានរង្វាន់ Champions League ពីទីក្រុង Saint Petersburg ប្រទេសរុស្ស៊ីទៅកាន់ប្រទេសបារាំងវិញ នាកីឡដ្ឋាន Stade de France ។

ប្រទេសរុស្ស៊ីត្រូវបានជ្រើសរើសជាទីតាំងប្រកួតជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រដូវកាល២០២១-២២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ខែ ឧសភា។ ប៉ុន្តែដោយសាររុស្ស៊ី បើកការវាយប្រហារចូលប្រទេសអ៊ុយក្រែននោះ UEFA បានប្រជុំបន្ទាន់នឹងសម្រេចប្តូរទីតាំងរៀបចំការប្រកួតភ្លាមៗ។ កីឡដ្ឋាន Stade de France របស់បារាំង ក្លាយជាទីតាំងប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Champions League ជំនួសទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី

កីឡដ្ឋានរបស់ក្រុមជម្រើសជាតិបារាំង ធ្លាប់ធ្វើជាទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រពីរលើករួចមកហើយ ក្នុងឆ្នាំ ២០១៦ ដែល Arsenal បានប្រកួតចាញ់ក្រុម Barcelona និងឆ្នាំ២០០០ ដែល Real Madrid យកឈ្នះលើក្រុម Valencia។

កីឡដ្ឋានដែលអាចផ្ទុកមនុស្សប្រមាណ ៨១,០០០នាក់ ក៏ធ្លាប់ជាកីឡដ្ឋានទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០១៦ និង World Cup ឆ្នាំ ១៩៩៨ ផងដែរ។

កន្លងមកនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ក៏បានអះអាងថា រុស្ស៊ីមិនគួរទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីថ្ងៃទី២២ ខែកុម្ភៈ។ ការលើកឡើងរបស់លោក ចនសុន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទទួលស្គាល់តំបន់ដាច់ចេញពីគ្នាពីរនៅអ៊ុយក្រែនជារដ្ឋឯករាជ្យ។