United ត្រៀមបពោ្ចញកីឡាករអន្តរជាតិប្រេស៊ីល ដែលជួបការលំបាកទម្រង់លេង

0
124

United ចង់លក់ខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះ ដែលជួបការលំបាកទាំងទម្រង់លេង និងកាយសម្បទាក្នុងរដូវកាលនេះ។

Erik ten Hag ចង់ពង្រឹងក្រុមរបស់គាត់នៅក្នុងទីផ្សារខែមករាបច្ចុប្បន្ន ប៉ុន្តែ United ត្រូវការការលក់កីឡាករ ដើម្បីបង្កើនថវិកាក្នុងការផ្ទេររបស់ពួកគេ។

Casemiro ត្រូវ​បានគេនិយាយថានិង​ផ្លាស់​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ខណៈ Paris Saint-Germain ក៏​ចងបានកីឡាករ​កីឡាករ​វ័យ ៣១ ឆ្នាំ​នេះដែរ។

ប៉ុន្តែយោងតាមកាសែត The Sun លោក Ratcliffe ដែលកំពុងកាន់កាប់ប្រតិបត្តិការបាល់ទាត់នៅ Old Trafford គាត់ទំនងនឹងលក់ Casemiro ។

មហាសេដ្ឋីអង់គ្លេសបានដឹងអំពីប្រាក់ឈ្នួល £350,000 ក្នុងមួយសប្តាហ៍របស់ Casemiro ខណៈដែលកីឡាកររូបនេះក៏នៅសល់កិច្ចសន្យារយៈពេលពីរឆ្នាំកន្លះផងដែរ។

មានក្លឹបមិនច្រើនទេ ដែលសុខចិត្តចំណាយច្រើន ហើយគាត់នឹងឈានចូលអាយុ 32 ឆ្នាំឆាប់ៗនេះ ម្យ៉ាងទៀតបានជួបបញ្ហារបួសក្នុងរដូវកាលនេះ។

Casemiro បាន​ត្រឡប់​ទៅ​ហ្វឹកហាត់​ពេញ​លេញ​ក្នុង​សប្តាហ៍​នេះ​មុន​ការ​ប្រកួត​ជុំ​ទី​៣ FA Cup របស់ Man Utd ជាមួយ Wigan Athletic។

Casemiro បានបង្ហាញខ្លួនចំនួន 63 ប្រកួតឱ្យបិសាចក្រហមចាប់តាំងពីចាកចេញពីក្លឹប Real Madrid ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 7 ដង។