Ronaldo អាយុកំពុងតាមទាន់គាត់​​​ហើយ!

0
568

វាមិនមែនជាលើកទីមួយទេដែលវាបានកើតឡើងចំពោះកីឡាករវ័យ 37 ឆ្នាំ។ពេញ 90 នាទីនៅ Old Trafford គាត់ហាក់ដូចជាធុញទ្រាន់។ គាត់បានសម្លឹងមើលទៅលើមេឃដោយក្តីក្តុកក្តួល។

ហើយ​ការ​ខកចិត្ត​ទាំង​នោះ​បានមើលឃើញ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។​​ជា​យូរ​មក​ហើយ​អ្នក​រាល់​គ្នា​ធ្លាប់​ឃើញ Ronaldo លេង​ដូច​មនុស្ស​ក្មេង​ជាង​មួយ​ទសវត្សរ៍។ តែឥលូវទល់នឹង Watford វាហាក់ដូចជាអាយុកំពុងតាមទាន់គាត់។

ប៉ុន្តែតើវាជាកំហុសរបស់គាត់ទេ?

នេះជាការប្រកួតទីបួនរបស់គាត់ក្នុងរយៈពេល 12 ថ្ងៃ ហើយយើងអាចមើលឃើញថា គាត់មានភាពយឺតយ៉ាវ និងច្របូកច្របល់ ហើយការប្រកួតកាន់តែយូរ គាត់កាន់តែមានការខកចិត្ត។

គ្រូបង្វិករបស់ United លោក Ralf Rangnick បាននិយាយបន្ទាប់ពីលទ្ធផលស្មើ 0-0 ជាមួយក្រុមរបស់លោក Roy Hodgson ថា​នោះមិនមែនជាឱកាសតែមួយទេ។ នៅក្នុងតង់ទីមួយ យើងមានឱកាសដ៏ធំចំនួនប្រាំ បន្ទាប់មកនៅក្នុងតង់ទីពីរ យើងមានឱកាសបី ឬបួនទៀត។ ថ្ងៃនេះយើងមានឱកាសគ្រប់គ្រាន់ដើម្បីឈ្នះការប្រកួតនោះ។ពេលខ្លះយើងមិនសំណាងទេ នៅពេលដែលបាល់បុកបង្គោល ប៉ុន្តែយើងក៏មានឱកាសមួយចំនួនទល់នឹងមួយជាមួយអ្នកចាំទី។ នេះមិនមែនជាសំណាងទេ វាគឺជាភាពមុតស្រួច និងប្រសិទ្ធភាពនៃការរកគ្រាប់បាល់។

ប្រសិនបើ Ronaldo ត្រូវបានទម្លាក់នៅទីបំផុត នោះសំណួរនៅតែមានថាតើអ្នកណាអាចជំនួសគាត់ ។

គ្រូបង្វិកបាននិយាយថាគាត់បានទម្លាក់ Jadon Sancho, Harry Maguire, Marcus Rashford និង Luke Shaw ទៅលេងជាកីឡាករបម្រុងសម្រាប់ការប្រកួត Premier League នេះដោយសារតែចំនួនការប្រគួតដែលពួកគេបានលេងថ្មីៗនេះ។ ប៉ុន្តែនេះគឺជាកីឡាករចំណាស់ជាងគេក្នុងក្រុមដែលចាប់ផ្តើមការប្រកួតទីប្រាំរបស់គាត់ក្នុងរយៈពេល 14 ថ្ងៃ។

គាត់គឺជាកីឡាករដែលត្រូវបានគេចាប់បាន offside ច្រើនជាងគេនៅក្នុងលីកនៅរដូវកាលនេះ ដោយសារតែល្បឿនរបស់គាត់មិនដូចពីមុន។

លទ្ធផលស្មើរបស់ United ទល់នឹង Watford មិនមែនជាកំហុសរបស់ Ronaldo ទេ។ ប៉ុន្តែគាត់បានរួមចំណែកដល់បញ្ហា ប៉ុន្តែមិនអាចស្តីបន្ទោសតែគាត់បានឡើយ។

United ស៊ុតបាន 22 គ្រាប់ ប៉ុន្តែមានតែ 3 គ្រាប់ប៉ុណ្ណោះដែលចំគោលដៅ ហើយ Rangnick បានដាក់ការស្តីបន្ទោសទៅលើកីឡាករជាជាងបុគ្គលិកគ្រូបង្វឹក។

ពេលបព្ចាប់ការប្រគួត​ គាត់​បាន​បោះដៃ​ឡើង​ដោយ​មិន​ជឿ ហើយអោន​ចុះ​ទៅ​ក្រោម ​។ ការស្មើដោយគ្មានគ្រាប់បាល់ទៅផ្ទះ ទៅលើក្រុមដែលរក្សាបានតែ Clean Sheet ពីរគ្រាប់ពេញមួយរដូវកាល ហើយឈរនៅក្នុងតំបន់កាត់ចោលនោះ មិនមែនជាអ្វីដែលម្ចាស់ពានរង្វាន់ Ballon D’or ប្រាំសម័យបានត្រលប់មក Manchester វិញទេ។

គាត់គិតថាគាត់នឹងអាចធ្វើអោយ United ត្រលប់ទៅក្នុងការប្រគួតដ៏អសា្ចរ្យដើម្បីដណ្តើមពាន។ ក្នុងភារកិច្ចដ៏លំបាកនឹងការតស៊ូដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួន។

ជាមួយនឹងការប្រកួតជាមួយក្រុម Manchester City, Tottenham និង Liverpool នឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ ពួកគេអាចរកឃើញថាពួកគេនឹងបន្តនៅទៀតទេ។

!លេាកអ្នកអាចធើ្វការចុះឈោ្មះនឹងទស្សន៍ទាយ ភ្នាល់តាមរយះ​ 1xbetcambodia ដើម្បីទទួលបានការបថែ្ថមថ្មីៗ