ជាកំហុសធំដែល Sancho ចាកចេញពី Dortmund ទៅ Man Utd

0
832

Jadon Sancho ត្រូវបានគេនិយាយថាមានការសម្រេចចិត្តខុសនៅពេលចាកចេញពី Dortmund ដើម្បីផ្លាស់ទៅ MU ដែលអាចប៉ះពាល់ដល់ឱកាសរបស់គាត់ក្នុងការចូលរួមការប្រកួត World Cup 2022 ។

Sancho បានធ្វើការផ្ទេរពី Dortmund ទៅកាន់ MU កាលពីខែកក្កដាក្នុងតម្លៃ ៧៣លានផោន។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធពលរបស់កីឡាករវ័យក្មេងរូបនេះត្រូវបានបន្សាបវិញនៅពេលដែលវត្តមានរបស់ Cristiano Ronaldo ចូលមកកាន់ក្លឹបចាស់វិញ។ សូម្បីតែនៅគ្រាដែល MU មានបញ្ហាក៏ដោយ ក៏គ្រូបង្វឹក Ole Gunnar Solskjaer មិនពឹងផ្អែកច្រើនលើខ្សែបម្រើស្លាបរូបនេះដែរ។

Borussia Dortmund's Jadon Sancho: "I've come back from the break raring to  go" | Bundesliga

ឥឡូវនេះ Sancho ត្រូវបានគ្រូបង្វឹក Gareth Southgate ទម្លាក់ចេញពីក្រុមជម្រើសជាតិអង់គ្លេសម្តងទៀតសម្រាប់ការប្រកួតជម្រុះ World Cup 2022 ក្នុងខែវិច្ឆិកា។ ជាមួយនឹងទិដ្ឋភាពបែបនេះ Lothar Matthaus ជឿជាក់ថាកីឡាករវ័យក្មេងរូបនេះត្រូវតែសោកស្តាយចំពោះការផ្ទេរនៅរដូវក្តៅកន្លងនេះ។

Matthaus បានប្រាប់ Sky Sports ថា «អ្នកឃើញកីឡាករលេងនៅ Man United ។ អ្នកមាន Rashford, Ronaldo… ដែលមានន័យថា កីឡាករ ២ទៅ៣រូប ឬរហូតដល់ទៅ៤រូបដែលអាចលេងក្នុងតំណែងរបស់ Sancho» ។

«ខ្ញុំមិនដឹងថាគាត់ហ្វឹកហាត់នៅ Manchester United យ៉ាងម៉េចទេ។ គាត់​ត្រូវ​ប្រឹងប្រែង​ខ្លាំង​ ដើម្បី​សម្រេច​បាន​នូវ​ជំហាន​នេះ​ក្នុង​ជម្រើស​ដំបូង ហើយ​ពេល​នេះ​គាត់​នៅ​ឆ្ងាយ​ជាង​នោះ»។

Jadon Sancho made a 'MISTAKE' leaving Dortmund for Manchester United,  insists Lothar Matthaus | Daily Mail Online

នៅពេលសួរថាតើ Sancho គិតថាការផ្ទេរពី Dortmund ទៅ Manchester United គឺជាកំហុសខុសឆ្គងដែរឬទេ Matthaus បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា «នៅពេលខ្ញុំមើលថាតើគាត់លេងប៉ុន្មាននាទីក្នុងរដូវកាលនេះ ឬការប្រកួតដែលបានលេងនោះ ខ្ញុំគិតថាវាជាកំហុស គាត់​មាន​តម្លៃខ្លួនខ្ពស់ ប៉ុន្តែ​លេង​តិច​»។

អ្នកគាំទ្រជាច្រើនបារម្ភថា ប្រសិនបើស្ថានការណ៍នេះបន្តនៅ MU វានឹងពិបាកសម្រាប់ Sancho ក្នុងការអភិវឌ្ឍន៍ដល់ចំណុចកំពូលក្នុង World Cup 2022 ឬក្លាយជាតួអង្គសំខាន់របស់ក្រុមអង់គ្លេសនាពេលអនាគត៕