Xavi មាន​កំណត់ត្រា​បង្វឹក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ប្រទេស​កាតា មុន​ពេល​មក Barca

0
574

Xavi ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បេក្ខភាព​ឈាន​មុខ​គេ​ ដើម្បី​ក្លាយ​ជា​គ្រូ​បង្វឹក​របស់ Barca ជំនួស​លោក Koeman។ ខណៈគាត់​កំពុង​មាន​កំណត់​ត្រា​បង្វឹក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ប្រទេស​កាតា។

ចុះឈ្មោះ 1X BET ឥឡូវនេះ

ជាមួយនឹងជ័យជម្នះកាលពីថ្ងៃអង្គារលើ Umm Salal ក្រុម Al-Sadd ដែលដឹកនាំដោយ Xavi Hernandez បានឆ្លងផុតកំណត់ត្រាប្រកួតចំនួន ១០០ ដោយសម្រេចបាននូវកំណត់ត្រាឈ្នះ ៦៦ លើក ស្មើ ១៦ ដង និងចាញ់ ១៨ ដង ដោយស៊ុតបញ្ចូលទីបាន ២៧៣ គ្រាប់ និងរបូតគ្រាប់បាល់ ១២៦ គ្រាប់។ ចាប់តាំងពីរដូវកាល ២០១៨/១៩ ក្រុមនេះបានឈ្នះពានរង្វាន់ចំនួន ៧លើកហើយ ។

Xavi Hernandez opens up about his return to Barcelonaការយកឈ្នះ Umm Salal ក្នុងលទ្ធផល ៣-១ ក្នុងក្របខណ្ឌ Qatar Stars League ក្រុម Al-Sadd បន្តឈរនៅលើកំពូលតារាងដោយមាន ២១ ពិន្ទុ ដោយមានចំនួន ៣ ពិន្ទុច្រើនជាងក្រុមចំណាត់ថ្នាក់លេខ ២ Al-Duhail និងក្រុមទីបី Al-Arabi ចំនួន ៨ ពិន្ទុ។

Al-Sadd គឺជាក្រុមការពារជើងឯកនៃលីកកំពូលប្រទេសកាតា ហើយមិនបានចាញ់ការប្រកួតក្នុងស្រុកចាប់តាំងពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ នៅពេលដែលពួកគេបានចាញ់ ០-១ លើក្រុម Al-Rayyan បានឆ្លងកាត់ការប្រកួត ៣៤លើក ដែលមិនចាញ់។

នៅក្នុងលីគ Qatar Stars League ក្រុម Al-Sadd ដែលដឹកនាំដោយ Xavi លេងបាន ៥១ ប្រកួត ជាមួយនឹងអត្រាឈ្នះ ៧៨.៤% (៤០) នៅសល់ស្មើ ៦ (១១.៧%) និងចាញ់ ៥ (៩.៨%) ដោយស៊ុតបញ្ចូលទីបាន ១៥៧ គ្រាប់ (ជាមធ្យម ៣.០៧ គ្រាប់/ប្រកួត។ ) និង​ត្រូវគូប្រកួតស៊ុកបញ្ចូលទីវិញ​ចំនួន ៥៣ ដង។ កាលពីរដូវកាលមុន ក្រុមរបស់អតីតខ្សែបម្រើរូបនេះបានឈ្នះជើងឯកដោយមាន ១៣ ពិន្ទុច្រើនជាងក្រុមលេខ ២ និងបានបញ្ចប់គោលដៅនៅ ៤ ជុំដំបូង។

تويتر \ total Barça على تويتر: "XAVI HERNÁNDEZ' AlsaddSC has won the Qatar  domestic league with 4 matchdays left to play after beating Umm Salal 0-3.  The man is delivering the goods

ពានរង្វាន់ចំនួន ៧ ដែល Xavi ឈ្នះក្នុងនាមជាគ្រូបង្វឹកក្រុម Al-Sadd:

១. Super Cup (Sheikh Jassim Cup) ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៩ Al-Sadd – Al-Duhail ១-០

២. Crown Prince Cup ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ Al-Sadd – Al-Duhail ៤-០

៣. League Cup (Star League Cup), ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១, Al-Sadd – Al-Arabi ៤-០

៤. Emir Cup ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ Al-Sadd – Al-Arabi ២-១

៥. Crown Prince Cup ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ · Al-Sadd – Al-Duhail ២-០

៦. Qatar Stars League ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២១ បានឈ្នះមុនគេដោយមាន ៥០ ពិន្ទុ រួមទាំងឈ្នះ ១៦ប្រកួរ និងស្មើ ២ ក្នុង ១៨ប្រកួត។ Al-Sadd ទទួលបានពិន្ទុច្រើនជាងគេ (៦៩) ហើយជាក្រុមដែលចាញ់តិចបំផុត (១២)។ ពួកគេបានបញ្ចប់ដោយឈ្នះ ១៩ ដង និងស្មើ ៣ ដង។

៧. Emir Cup ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ Al-Sadd ១-១ Al-Rayyan (ប៉េណាល់ទី ៥ – ៤)

Barcelona legend Xavi appointed manager of Qatar-based Al Sadd | Goal.com