គ្រូបង្វឹកក្រុម Barcelona Xavi និយាយថា អាជ្ញាកណ្តាលត្រូវតែស្តីបន្ទោសចំពោះការចាកចេញពីក្របខ័ណ្ឌ Champions League របស់ក្រុមគាត់។
ក្រុម Catalans ត្រូវបានទម្លាក់ចេញពីការប្រកួតក្នុងទីក្រុង Barcelona ដែល PSG ចាកចេញពីប្រទេសអេស្ប៉ាញដោយការទទួលជ័យជម្នះ 4-1 និងការទទួលជ័យជម្នះសរុប 6-2។
Barcelona បាននាំមុខមុនតាមរយៈ Raphinha ដែលធ្វើអោយក្រុមអេស្ប៉ាញ 3-1 សរុបទាំងពីរជើង។
ប៉ុន្តែ Ronald Arajuo ត្រូវបានបណ្តេញចេញ។
Xavi និងសមាជិកម្នាក់នៃបុគ្គលិករបស់គាត់ត្រូវបានបណ្តេញចេញដោយសារមានការមិនពេញចិត្ត និងការប្រគួតនេះ។
ហើយ Xavi មិនអាចលាក់កំហឹងរបស់គាត់ចំពោះអាជ្ញាកណ្តាលបន្ទាប់ពីការប្រកួតនោះទេ ដោយនិយាយថាគាត់ជា គ្រោះមហន្តរាយដ័ធំ។
អាជ្ញាកណ្តាលពិតជាអាក្រក់ណាស់។ ខ្ញុំបានប្រាប់គាត់ថា ការប្រគួតនេះគឺជាគ្រោះមហន្តរាយមួយ។
ខ្ញុំមិនចូលចិត្តនិយាយអំពីអាជ្ញាកណ្តាលទេ ប៉ុន្តែវាមានល្អយ៉ាងច្បាស់ក្នុងរដូវកាល ហើយវាត្រូវតែនិយាយ។
យើងមានការតូចចិត្ត និងខឹងជាខ្លាំងព្រោះកាតក្រហមជាកត្តាសម្រេចចិត្តក្នុងការប្រកួត។ ជាមួយកីឡាករ 11នាក់ យើងស្ថិតក្នុងទីតាំងល្អ លេងបានល្អ ។
វាច្រើនពេកក្នុងការបញ្ចេញកាតក្រហមក្នុងការប្រកួតបែបនេះ។ រដូវកាលនេះត្រូវបានបំផ្លាញដោយការបណ្តេញចេញកាតដោយមិនចាំបាច់។
Xavi បានប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការចុះចេញពីតំណែងកាលពីខែកុម្ភៈ។
Xavi បានប្រាប់ CBS ថា វាជាការអាម៉ាស់ដែលការងារទាំងអស់នៃរដូវកាលមួយនេះបានបព្ចាប់ ដោយសារតែការសម្រេចចិត្តរបស់អាជ្ញាកណ្តាលនៅទីនេះ ។
ខ្ញុំចង់លេង 11 v 11 ទល់នឹង Luis Enrique និងជាមួយ PSG គ្រប់នាទីនៃការប្រកួត។ យើងដឹងថាមានការបណ្តេញចេញនៅក្នុងបាល់ទាត់ ប៉ុន្តែខ្ញុំជឿថាមួយនេះ សម្រាប់ Araujo គឺមិនចាំបាច់ទេ។