ក្លឹប AC Milan បានប្រកាស Zlatan Ibrahimovic តេស្ដវិជ្ជមានកូរីវ-១៩ និងត្រូវដាក់ដាច់ដោយឡែកពីគេមួយរយៈ។
កីឡាករវ័យ៣៨ឆ្នាំត្រូវតែរក្សាខ្លួនដោយឡែកពីមិត្តរួមក្រុម ក្រោយរកឃើញវីរុសកូរ៉ូណា ប៉ុន្តែបានបោះសម្ដីយ៉ាងឡូយតាមរយៈការសរសរទៅកាន់ជំងឺកាចសាហាវមួយនេះ។ នៅលើបណ្ដាញសង្គម Twitter កីឡាកររបស់ Milan បានសរសេរថា គេតេស្ដវិជ្ជមានកូរវីដ។ កូវីដពិតជាក្លាហានហ៊ានមកប្រជែងប្រយុទ្ធជាមួយខ្ញុំ ពិតជាល្ងង់មែន។
កីឡាករសញ្ជាតិស៊ុយអែតគឺជាសមាជិកតែម្នាក់គត់ក្នុងក្រុមកីឡាករនិងគ្រូរបស់ AC Milan ដែលមានផ្ទុកតេស្ដវិជ្ជមាន។ នេះមានន័យថា ការប្រកួតបន្ទាប់ៗរបស់ក្រុម Zlatan មិនអាចចូលរួមលេងបានឡើយ រហូតដល់ជាជំងឺ។
Ibrahimovic បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍នៅរដូវកាល២០២០-២១ ឲ្យ Milan។ គេលេងបាន២ប្រកួត និងទាត់បញ្ចូលទីបានដល់ទី៣គ្រាប់ឯណោះ៕