ក្របខណ្ឌ Premier League បានសម្រេចពិន័យក្លិបបាល់ទាត់ Manchester City ជាប្រាក់ប្រមាណ ១,៤៥លានដុល្លារ បន្ទាប់ពីពួកគេបាន ពន្យារពេលចាប់ផ្តើមការប្រកួតចំនួន ៩ដង ក្នុងរដូវកាលមុន។
ការប្រកាសនេះត្រូវបានចេញដោយ Premier League កាលពីថ្ងៃទី ១៩ ខែមិថុនា។ ពួកគេបាននិយាយថា ក្រុម Man City ដែលដឹកនាំដោយអ្នកចាត់ការបង្ហាញល្បឿនខ្ពស់ លោក Pep Guardiola បានបំពានច្បាប់ដោយ ផ្លាស់ប្តូរពេលវេលាចាប់ផ្តើមការប្រកួតជាញឹកញាប់ ចន្លោះពីខែតុលា ឆ្នាំ ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ ២០២៥។
ក្នុងចំណោមការប្រកួតទាំង ៩ ដ៏ពន្យារពេលនោះ ការពន្យារពេលដែលយូរបំផុត គឺ ២នាទី និង ២៤វិនាទី មុនការប្រកួតចាប់ផ្តើម។ ការប្រកួតនោះបានកើតឡើងនៅ កីឡដ្ឋាន Old Trafford ទល់នឹងក្រុម Manchester United កាលពីខែធ្នូ ឆ្នាំ ២០២៤។
ក្លិប Man City បាន ទទួលស្គាល់កំហុស ហើយបានសុំអភ័យទោសចំពោះការខកខាន។ តែនេះ មិនមែនជាលើកដំបូងដែលពួកគេមានបញ្ហារូបនេះនោះទេ។ នៅរដូវកាល ២០២៣-២០២៤ កន្លងមក Man City ក៏បាន ពន្យារពេលចាប់ផ្តើមការប្រកួតដល់ទៅ ២២ដង ហើយត្រូវបង់ពិន័យប្រហែលជា ២,៥លានដុល្លារ។
ក្នុងរដូវកាលមុននេះ Man City បានសម្រេច ចប់នៅចំណាត់ថ្នាក់លេខ ៣ ក្នុងPremier League ហើយ មិនអាចឈ្នះពានរង្វាន់ណាមួយបានសោះ បន្ទាប់ពីពួកគេបានគ្រងជើងឯក Premier League ច្រើនដងជាប់ៗគ្នា។ បច្ចុប្បន្នពួកគេកំពុងចូលរួមប្រកួត FIFA Club World Cup ឆ្នាំ២០២៥ ដែលមានប្រាក់រង្វាន់សរុបជាង ១ពាន់លានដុល្លារ។