អភិវឌ្ឍវិស័យបាល់ទាត់ជាតិ ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងចាយ ១៣លានដុល្លារ

0
108

មូលនិធិដើម្បីអភិវឌ្ឍវិស័យបាល់ទាត់របស់ប្រទេសឥណ្ឌូណេស៊ី ដែលបានលើកឡើងពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ី គឺគ្រោងការអភិវឌ្ឍរយៈពេលវែង ដោយក្នុងនោះរួមមានពង្រឹងទៅលើការប្រកួតប្រជែងវគ្គជមុ្រះពានរង្វាន់ទ្វីបអាស៊ី និង World Cup ហើយកត្តាធំបំផុតគឺទៅលើការអភិវឌ្ឍវិស័យបាល់ទាត់ក្នុងស្រុក។

បន្ទាប់ពីការលើកឡើង​ ដែលជាសញ្ញាក្នុងការបើកភ្លើងខៀវអភិវឌ្ឍវិស័យបាល់ទាត់ សហព័ន្ធ PSSI ក៏បានបើកឱកាសសម្រាប់ក្រុមហ៊ុនឯកជន ដើម្បីចូលរួមសហការ និងគាំទ្រទៅលើគម្រោងមូលនិធិអភិវឌ្ឍបាល់ទាត់ប្រទេសឥណ្ឌូណេស៊ីផងដែរ។ 

បច្ចុប្បន្ននេះ PSSI មានកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនឯកជន ជួយឧត្ថម្ភនិងគាំទ្រ ចំនួន ១៩ ដែលបានជួយដល់វិស័បាល់ទាត់កន្លងមក។

ក្រៅពីការគាំទ្រពីសំណាក់រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនដែលជួយឧបត្ថម្ភ លោក Thohir ប្រធាន PSSI បានទទូចថាសហព័ន្ធក៏ត្រូវការឱ្យមានការគាំទ្រពីសំណាក់មហាជនឱ្យជួយគាំទ្រ ដោយការចូលរួមទស្សនាការប្រកួតតាមរយៈការទិញសំបុត្រការប្រកួត។

ដោយឡែកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី កំពុងតែប្រកួតប្រជែងក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ក្នុងនាមជាក្រុមមួយតំណាងតំបន់អាស៊ាន ហើយឆ្លងកាត់ការប្រកួតចំនួន ៦លើក ពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយរកបាន ៦ពិន្ទុ ខណៈការប្រកួតជុំទី២ និងត្រូវបន្តនៅសប្តាហ៍ក្រោយ។ ក្រុមលេខ ១ និង ២ នៅក្នុងការប្រកួតជម្រុះជុំទី៣ World Cup 2026 ទ្វីបអាស៊ី និងឈ្នះកៅអីស្វ័យប្រវត្តិ ខណៈក្រុមលេខ ៣ លេខ ៤ នៅតាមពូលទាំង ៣ និងឆ្លងទៅកាន់ការប្រកួតវគ្គជម្រុះជុំទី៤ បន្តដើម្បីដណ្តើមឱកាសកៅអី ២កន្លះចុងក្រោយ៕

អត្ថបទដើម : TmeyTmey.com