U23 ថៃមកកាន់កម្ពុជា «គ្មានគ្រូបង្វឹក គ្មានក្រុមខ្លាំង»?

0
4608

គ្មានគ្រូបង្វឹក គ្មានក្រុមខ្លាំង គឺ U23 ថៃ បញ្ជូនតែជំនួយការគ្រូបង្វឹក Balero Garcia និងកីឡាករក្មេងៗដែលលេងក្នុងក្របខណ្ឌទី២ និងទី៣ មកកាន់កម្ពុជា ដើម្បីចូលរួមការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ២០២២។

U23 ថៃ​ចូល​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ហើយ​បើ​ធៀប​នឹង​ក្រុម​ផ្សេង​ទៀត​ក្នុង​ពូល​ដូច U23 វៀតណាម កីឡាករ​ថៃ​​បាន​ហាត់​ប៉ុន្មាន​ថ្ងៃតែប៉ុណ្ណោះ​មុន​មក​ដល់​កម្ពុជា។

Jelang Berangkat ke Piala AFF U-23 2022, Thailand Alami Kekalahan

តាមការគ្រោងទុក ក្រុមរបស់លោកគ្រូបង្វឹក Garcia នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែកុម្ភៈ ហើយមានពេល ៥ ថ្ងៃដើម្បីត្រៀមប្រកួតជាមួយ U23 សិង្ហបុរី នៅវេលាម៉ោង 19:00 យប់។

U23 ថៃ មិនអាចកោះហៅកីឡាករកំពូលៗដូចជា Suphanat, Punya… ទៅចូលរួមវគ្គហ្វឹកហាត់ U23 អាស៊ីអាគ្នេយ៍បានទេ ព្រោះ លីគកំពូលថៃ ចាប់ផ្តើមប្រកូតហើយហើយ។

គ្រូ​បង្វឹក Garcia ក៏​គ្រាន់​តែ​ជាអ្នកបណ្ដោះអាសន្នសម្រាប់មកកាន់​កម្ពុជា​ជំនួស​លោក​គ្រូ​បង្វឹក Worawut Srimaka ដែល​ត្រូវ​បាន​តែង​តាំង​ឲ្យ​ដឹក​នាំ​ក្រុម U23 ថៃ កាល​ពី​ឆ្នាំ​មុន។ គ្រូ​បង្វឹក Srimaka ស្រដៀង​នឹងគ្រូបង្វឹកក្រុមវៀតណាម Park Hang Seo ដែរគឺគ្រាន់​តែចូលរួមសង្កេតមើលកូនក្រុមលេងតែប៉ុណ្ណោះ។

Jelang Berangkat ke Piala AFF U-23 2022, Thailand Alami Kekalahan

U23 ថៃ ត្រូវបានគេរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើ “FIFA Days” នៅដើមខែមីនា។ នៅពេលនោះ កីឡាករមកពីក្លឹបនៅលីគកំពូលថៃ នឹងត្រូវបានកោះហៅមកកាន់ក្រុមដើម្បីចូលរួមការប្រកួតហ្វឹកហាត់ប្រកបដោយគុណភាពនៅ UAE ។ គេ​រំពឹង​ថា​នឹង​មាន​ក្រុម U23 ខ្លាំងៗ​ចំនួន ៨ មក​ពី​អាស៊ី​ដូច​ជា UAE អ៊ូសបេគីស្ថាន អ៊ីរ៉ាក់ ចិន និង​តំណាង​អឺរ៉ុប​ក្រូអាត​ផង​ដែរ។

ខ្សែប្រយុទ្ធ Anon Chorpradit ដែលជាកីឡាករមកពីក្លឹបចលនា Nonthaburi City បាននិយាយថា «ខ្ញុំសប្បាយចិត្ត និងរំភើបខ្លាំងណាស់ នៅពេលដែលខ្ញុំត្រូវបានកោះហៅមកជាលើកដំបូង។ ខ្ញុំ​មិន​បាន​និយាយគ្នាផ្ទាល់​ជាមួយ​គ្រូ​បង្វឹក Salvador Garcia ទេ​កាល​ពី​មុន ប៉ុន្តែ​គ្រូ​បង្វឹក​ប្រាប់​ខ្ញុំថាលឹង​ឲ្យ​អស់​ពី​សមត្ថភាព បង្ហាញ​ជំនាញ​ឲ្យ​អស់​ពី​សមត្ថភាព។ គោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំគឺធ្វើឱ្យអស់ពីសមត្ថភាព»។

ประเดิมซ้อม! 'ซัลบาดอร์'นำช้างศึก U23 ซ้อมเช้า-เย็น ก่อนลุยชิงแชมป์อาเซียน  (ชมคลิป)

កន្លងមកកាលពីថ្ងៃទី៩ ខែកុម្ភៈ គ្រូបង្វឹក Garcia បានដឹកនាំកូនសិស្សរបស់ខ្លួនទៅប្រកួតមិត្តភាពជាមួយក្លឹប Kasetsart FC របស់លីគទី២ថៃ ហើយចាញ់ក្នុងលទ្ធផល ២-៣។ Sittha និង Teerasak ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ឲ្យ U23 ថៃ។ ប៉ុន្តែ​ចូល​ដល់​តង់​ទី​២ Kasetsart FC បាន​វាយ​បក​វិញ​៣​គ្រាប់​ជាប់​គ្នា​ដើម្បី​យក​ឈ្នះ​គូប្រកួត៕