កាល​ពី​យប់​មិញ 26/05 Erling Haaland ជួប​បញ្ហា​របួស​​ក្នុង​ជំនួប​ជាមួយ Bayern

0
558

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Haaland បាន​ជួប​បញ្ហា​របួស​អំឡុង​ពេល Borussia Dortmund ចាញ់​ Bayern Munich នៃ​ពាន Bundesliga​ កាល​ពី​យប់​មិញ។

កីឡាករ​វ័យ​១៩​ឆ្នាំ​​បាន​ប្ដូរ​ចេញ​​ជំនួស​ដោយ​កីឡាករ Gio Reyna ក្នុង​នាទី​៧២ បន្ទាប់​ពី​បាន​បញ្ហា​សាច់​ដុំ​​ពេល​ព្យាយាម​ទទួល​បាន​ពី​មិត្ត​រួម​ក្រុម Jadon Sancho។ ក្នុង​ការ​ប្រកួត​នេះ Bayern បាន​យក​ឈ្នះ ១-០ ទាត់​ចូល​នាទី​​៤៣ ដោយ​កីឡាករ Joshua Kimmich ក្នុង​កីឡដ្ឋាន Signal Iduna Park របស់ Dortmund ។

លទ្ធផល​​នេះ Bayern កាន់​តែ​ខិត​ជិត​​លើក​ពាន​លីគ​ជា​លើក​ទី​៨​រដូវ​កាល​ជាប់​គ្នា ដាច់​៧​ពិន្ទុ​ឈរ​កំពូល​តារាង ហើយ​​នៅ​សល់​តែ​៦​ប្រកួត​​ទៀត​ទេ​នឹង​បញ្ចប់​លីគ​ហើយ។ ចំណែក Dortmund បន្ត​នៅ​លេខ​២​ដដែល តាម​ពី​ក្រោយ​ដោយ​ក្រុម RB Leipzig ។