ខ្សែការពារដ៏គួរឱ្យខ្លាចបំផុតទាំង ៥ នាក់ក្នុងប្រវត្តិសាស្ត្រ៖ លេខ ១ គឺជាកីឡាករដ៏អស្ចារ្យរបស់ Barca

0
792

Graham Alexander – ១៣០ គ្រាប់

Graham Alexander បានលេងជាអាជីពអស់រយៈពេល ២១ឆ្នាំ ដោយលេងឱ្យក្រុមបាល់ទាត់អង់គ្លេសជាច្រើន ប៉ុន្តែភាគច្រើននៅលីគក្រោម ដោយលេងបានតែ ១ រដូវកាលប៉ុណ្ណោះនៅ Premier League ជាមួយក្លឹប Burnley ។ បន្ទាប់ពី ២១ ឆ្នាំនោះ ខ្សែការពារស្តាំបានលេងបាន ៩៨១ការប្រកួត នៅកម្រិតក្លឹប និង រកបាន ១៣០ គ្រាប់។ ប៉ុន្តែនៅពេលលេងឱ្យស្កុតឡេន Alexander មិនបាននាំមកនូវគុណសម្បត្តិណាមួយឡើយ។

Graham Alexander

Laurent Blanc – ១៥៣ គ្រាប់

ចាប់ផ្តើមអាជីពជាខ្សែការពារប្រយុទ្ធ វាមិនពិបាកយល់ទេនៅពេលដែល Laurent Blanc មានកំណត់ត្រារកគ្រាប់បាល់បានច្រើនទោះបីលេងការពារក៏ដោយ។ Blanc បានចំណាយពេល ៨ ឆ្នាំដំបូងនៃអាជីពរបស់គាត់នៅ Montpellier។ បន្ទាប់មកបានលេងឱ្យក្រុមផ្សេងគ្នាជាច្រើនរួមមាន Barcelona, Inter Milan, Manchester United ។ គាត់បានបង្កើតការប្រកួតចំនួន ៧០៨ ប្រកួតក្នុងអាជីពជាក្លិបដោយរកបាន ១៣៧ គ្រាប់។ លេងឱ្យបារាំង Laurent Blanc រកបាន ១៦ គ្រាប់ក្នុង ៩៧ ប្រកួត។

នៅជុំទី ១៦ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩៨ គឺ Blanc ដែលជាកីឡាកររកបាន“ គ្រាប់បាល់មាស” នៅនាទីទី ១១៤ ជួយឱ្យ Les Bleus ឈានទៅវគ្គបន្ទាប់។ នៅក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រគាត់បានជួយបារាំងរក្សាសំណាញ់ស្អាតទល់នឹងអ៊ីតាលី បន្ទាប់មកបានទាត់បាល់ប៉េណាល់ទី បានកាត់សេចក្តីដោយជោគជ័យក្នុងការបញ្ជូនក្រុមម្ចាស់ផ្ទះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រគាត់អវត្តមានដោយសារតែត្រូវបានព្យួរ ប៉ុន្តែ Blanc នៅតែត្រូវបានគេចាត់ទុកថាជាកីឡាករមួយរូប ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការឈ្នះជើងឯកបារាំងនៅឆ្នាំនោះ។

Laurent Blanc

Fernando Hierro – ១៦៣ គ្រាប់

ការលេងជាខ្សែការពារកណ្តាល និង ខ្សែការពារសំខាន់ គឺសមិទ្ធផល ១៦៤ គ្រាប់របស់ Hierro (១៣៤ នៅកម្រិតក្លឹបនិង ២៩ សម្រាប់ក្រុម) ពិតជាគួរឱ្យគោកសរសើរណាស់។ កីឡាករឆ្នើម​សញ្ជាតិអេស្ប៉ាញរូបនេះ បានចូលរួមចំណែកយ៉ាងច្រើនដល់ Real Madrid ក្នុងការឈ្នះពាន La Liga ៥ ដង, Champions League ៣ ដងនិងពានរង្វាន់ផ្សេងៗជាច្រើនទៀត ប៉ុន្តែមិនបានឈ្នះពានរង្វាន់ណាមួយឡើយពេល​នៅជាក្លឹប La Roja ។

Fernando Hierro

Daniel Passarella – ១៧៥ គ្រាប់

Passarella គឺជាកីឡាករដ៏អស្ចារ្យរបស់ក្រុមជំរើសជាតិអាហ្សង់ទីន។ នៅឆ្នាំ ១៩៧៨ ដោយមានកងដៃប្រធានក្រុម គាត់ និង អាហ្សង់ទីនបានឈ្នះជើងឯកពិភពលោកជាលើកដំបូង ដែលក្នុងនោះ Passarella រកបាន ១ គ្រាប់ទល់នឹងបារាំងនៅវគ្គចែកពូល។ មកដល់ព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨៦ ខ្សែការពារកណ្តាលបានទទួលរងពីជំងឺរលាកខ្នែងពោះវៀន និង មិនអាចចូលរួមប្រកួតបាន ប៉ុន្តែគាត់នៅតែត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសជាតិទៅកាន់ប្រទេសម៉ិកស៊ិក ដែលក្លាយជាកីឡាករតែម្នាក់គត់ដែលបានបង្ហាញខ្លួននៅក្នុងការប្រកួតជើងឯកពិភពលោករបស់អាហ្សង់ទីនទាំងពីរ។

នៅក្នុងក្លឹប Daniel Passarella រកបាន ១៥៣ គ្រាប់ ដោយឈ្នះជើងឯកអាហ្សង់ទីនជាមួយ River Plate ៦ ដង។

Daniel Passarella

Ronald Koeman – ២៥៣​ គ្រាប់

២៥៣ គ្រាប់ ដែល Ronald Koeman រកបាន គឺជាចំនួនដែលគ្មានអ្នកការពារណាអាចយកឈ្នះបាន។ គាត់គឺជាខ្សែការពារធំជាងគេក្នុងការរកគ្រាប់បាល់ប្រវត្តិសាស្ត្របាល់ទាត់។ Koeman បានសាងគុណសម្បត្តិជាប្រវត្តិសាស្ត្រក្នុងវិស័យបាល់ទាត់ជាច្រើន រួមទាំងបាល់ប៉េណាល់ទីដែលទទួលបានជោគជ័យដែលជួយឱ្យ PSV Eindhoven បានផ្តួល Benfica ក្នុងការឈ្នះពានរង្វាន់ C1 ដំបូង។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអឺរ៉ូឆ្នាំ ១៩៨៨ Koeman រកបានបាល់ប៉េណាល់ទីបានរួមចំណែកយ៉ាងធំធេងជួយឱ្យហូល្លង់យកឈ្នះអាល្លឺម៉ង់ឈានដល់វគ្គផ្តាច់ព្រ័ត្រ និង ឈ្នះជើងឯកនៅឆ្នាំនោះ។ ក្នុងឆ្នាំ ១៩៩២ គាត់បានបន្តការទាត់បាល់ពិន័យយ៉ាងល្អពេលប៉ះ Sampdoria ក្នុងវគ្គផ្តាច់ព្រ័ត្រ European Cup ដោយជួយអោយ Barcelona ឈ្នះជើងឯកអ៊ឺរ៉ុបជាលើកដំបូង៕

Ronald Koeman