6-PACK របស់ Cristiano Ronaldo ត្រូវបានអ្នកគាំទ្រសង្ស័យកែដោយ Photoshop

0
1429

Cristiano Ronaldo បានបង្ហាញក្បាលពេះ 6-PACK របស់គាត់នៅក្នុងរូបថតមួយសន្លឹកដែលបានបង្ហោះនៅលើ Instagram ប៉ុន្តែអ្នកគាំទ្រខ្លះជឿថាវាជារូបភាពដែលកែឡើងវិញដោយ Photoshop។

បច្ចុប្បន្ន Cristiano Ronaldo កំពុងហ្វឹកហាត់ខ្លួនឯងនៅផ្ទះ អំឡុងពេលត្រូវបានដាក់នៅដោយឡែក ១៤ ថ្ងៃ បន្ទាប់ពីត្រឡប់មកប្រទេសអ៊ីតាលីវិញ។ គាត់តែងតែចែករំលែករូបថត និងវីដេអូជាទៀងទាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការហាត់ប្រាណដ៏ខ្លាំងក្លារបស់គាត់។

ប៉ុន្តែការចុះផ្សាយចុងក្រោយរបស់ CR7 បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនងឿងឆ្ងល់ថាតើវាត្រូវបានកែសម្រួលដោយ Photoshop។

មានអ្នកដាក់សំណួរថា “ហេតុអ្វីបានជារូបភាពនេះ មើលទៅដូចជារូបដែលត្រូវបានកែឡើងវិញដោយ Photoshop?” មានអ្នកខ្លះអះអាងថា “វាត្រូវបានគេកែសម្រួលឡើងវិញ” ។ គណនីមួយឈ្មោះ John Parsons បានអត្ថាធិប្បាយថា “សម្រាប់ខ្ញុំ រូបភាពនេះមើលទៅខ្ញុំដូចជាការកុហក” ។ គណនី Kevin Tyler កំប្លែង: “មួយវិនាទី ខ្ញុំគិតថាគាត់នៅក្នុងឈុតប៊ីគីនី” ។

ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus អង្គុយនៅលើជណ្តើរហើយពាក់ Sixpad ដែលជាឧបករណ៍បណ្តុះបណ្តាលរបស់ EMS ដែលត្រូវបានរំញោចដោយថាមពលអគ្គិសនី។ កម្លាំងអគ្គិសនីត្រូវបានបញ្ជូនទៅបន្ទះសម្រាប់ការបណ្តុះបណ្តាលសាច់ដុំ។ Ronaldo មានពីរនៅលើសាច់ដំដៃនីមួយៗ និងពីរនៅលើសាច់ដុំទ្រូងរបស់គាត់។

ថ្មីៗនេះ Ronaldo បានបង្ហោះវីដេអូហ្វឹកហាត់ចំនួន ២ ជាមួយកូនៗ របស់គាត់នៅសួនច្បារផ្ទះរបស់គាត់។ ដំបូងគាត់ និងកូនប្រុសច្បងរបស់គាត់ឈ្មោះ Cristiano Jr បានធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ជាមួយបាល់ បន្ទាប់មកលេងជាមួយកូនតូចៗបីនាក់នៅពេលពួកគេហាត់ទាត់បាល់៕