De Bruyne បានខកខាន​ការ​ហ្វឹកហាត់ជាមួយ Manchester City

0
432

Kevin De Bruyne បានខកខាន​ការ​ហ្វឹកហាត់​របស់ Manchester City មុន​ពេល​ប៉ះជាមួយ Tottenham

Kevin De Bruyne បានខកខានការហ្វឹកហាត់របស់ក្រុម Manchester City កាលពីថ្ងៃអង្គារ មុនពេលការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេជាមួយនឹងក្រុម Tottenham នៅល្ងាចថ្ងៃព្រហស្បតិ៍។

ក្រុមរបស់លោក Pep Guardiola កំពុងសម្លឹងរកការវិលមករកផ្លូវត្រូវវិញបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងលទ្ធផល 2-1 ក្រោមស្នាដៃក្រុម Manchester United នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃសៅរ៍។

លទ្ធផលនេះបានបន្សល់ទុកឲ្យ Man City ប្រាំបីពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League គឺ Arsenal ដែលបានយកឈ្នះលើក្រុម Tottenham ក្នុងលទ្ធផល 2-0 កាលពីថ្ងៃអាទិត្យ។

ក្រុម City បានហ្វឹកហាត់កាលពីព្រឹកថ្ងៃអង្គារមុនការប្រកួតរបស់ពួកគេជាមួយនឹងក្រុមរបស់លោក Antonio Conte ប៉ុន្តែ De Bruyne បានអវត្តមានពីវគ្គនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំង John Stones និង Ruben Dias ដែលបានខកខានការបរាជ័យក្នុងការប្រកួត Derby ក្រោមស្នាដៃក្រុម Man United គឺជាផ្នែកមួយនៃការហ្វឹកហាត់របស់ City កាលពីថ្ងៃអង្គារនេះ។

Dias មិនមានវត្តមានសម្រាប់ Man City ចាប់តាំងពីការប្រគួត World Cup របស់ព័រទុយហ្គាល់ក្នុងខែធ្នូ ដោយសាររបួសសរសៃពួរ។

ទន្ទឹមនឹងនេះដែរ លោក Guardiola បានប្រាប់ថាថា Man City ត្រូវតែស្វែងរកវិធីដើម្បីធ្វើឱ្យ Erling Haaland ចូលរួមបន្ថែមទៀត បន្ទាប់ពីអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Premier League នៅរដូវកាលនេះ ព្យាយាមទប់ទល់នឹង United។

បងើ្កតគណនីជាមួយនឹងប្រម៉ូតកូដ 1XCAMSPORTS​ នឹងទទួលបានការបថ្ថែមថ្មីៗជាច្រើន​!