Dembele គឺជាអ្នកគាំទ្រដ៏ធំរបស់ក្លិប Leeds United

0
762

ខ្សែប្រយុទ្ធ Patrick Bamford បានបង្ហើបឲ្យដឹងថាខ្សែប្រយុទ្ធ Ousmane Dembele នៃក្លិបអ្នកមានបុណ្យ Barcelona គឺជាអ្នកគាំទ្រដ៏ធំរបស់ក្លិប Leeds United នៃក្របខណ្ឌ Premier League ។

រឿងនេះបានបែកធ្លាយពេល Dembele បានពឹងឲ្យ អ្នកចាំទី Illan Meslier ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិប Leeds United ជួយសុំអាវរបស់ Patrick Bamford និង Kalvin Phillips ដោយសារ Meslier លេងនៅជម្រើសជាតិបារាំងជាមួយ Dembele ស្រាប់។

Patrick Bamford បានថ្លែងប្រាប់នូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនេះក្នុង Youtube ថា៖

បន្ទាប់ពីការប្រកួតទល់នឹង Fulham គឺ Meslier បាននិយាយថាគេត្រូវការអាវរបស់ខ្ញុំ ហើយពេលខ្ញុំសួរគេថាអ្នកណាគេជាអ្នកចង់បាន គេឆ្លើយថា (Ousmane) Dembele ចង់បាន។ Meslier បាននិយាយប្រាប់ខ្ញុំទៀតថា Dembele ក៏ចង់បានអាវរបស់ Kalvin Phillips ផងដែរព្រោះគេជាអ្នកគាំទ្រដ៏ធំសម្បើមមួយរបស់ក្លិប Leeds ហើយគេបានទស្សនាការប្រកួតទាំងអស់ ទៀតផង ហើយខ្ញុំក៏សួរ Meslier ថាតើគេនិយាយលេងឬមែនហ្នឹង?

Bamford ក៏បានបន្តទៀតថា៖

ខ្ញុំបានប្រាប់ Meslier ថាខ្ញុំមិនឲ្យអាវទៅ Dembele ទេបើគេមិនផ្ញើអាវមកឲ្យខ្ញុំមុន ហើយថ្ងៃមួយ Meslier បានវីដេអូខលមកខ្ញុំនិងលើកអាវ Barcelona របស់ Dembele បង្ហាញខ្ញុំដែលមានអក្សរដាក់ថា ជូនចំពោះបងប្រុស Bamford,ពីខ្ញុំ Dembele ។