Karim បាន​របួស​ត្រគាក​

0
369

រដូវ​កាល​នៅ​អារ៉ាប៊ីសាអូឌីត​មិន​បាន​ចាប់​ផ្តើម​ល្អ​ទេសម្រាប់ Benzema ទេ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី 1+1 ក្នុង​ការ​ប្រកួត​ជុំ​ទី​បី​នៃ​ការ​ប្រកួត​ជើង​ឯក ប៉ុន្តែ​បាន​រង​របួស​ក្នុង​ការ​ប្រកួត​បន្ទាប់។ Karim បាន​របួស​ត្រគាក​ក្នុង​តង់​ទី​មួយ​នៃ​ការ​ប្រកួត​ជាមួយ Al Wahda ហើយ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី 42។

កីឡាករសញ្ជាតិបារាំងរូបនេះបានរបួស ហើយបានចាកចេញពីកីឡដ្ឋាន ដូច្នេះគាត់បដិសេធមិននិយាយជាមួយអ្នកកាសែត។ ប៉ុនែ្តអ្នកគាំទ្រម្នាក់ដែលមានអាវ Real Madrid ឈរនៅឆ្ងាយបន្តិច Benzema បានដើរមកដើម្បីចុះហត្ថលេខាអោយអ្នកគាំទ្រ។

“ម៉ាឌ្រីដ” គឺនៅបេះដូង Karim 🤍 ជានិច្ច។