Cristiano Ronaldo កើតទុក្ខពិបាកចិត្តចំពោះលទ្ធផលនៃការប្រកួតរវាងព័រទុយហ្គាល់ និងស៊ែប៊ី

0
750

Cristiano Ronaldo អង្គុយ​កើតទុក្ខលើទីលាន​ នៅពេលដែលរឿងរ៉ាវដែលមិនគួរឱ្យជឿបានកើតឡើងគឺ ព័រទុយហ្គាល់​បាន​បាត់​បង់សិទ្ធិដោយផ្ទាល់ចូលទៅកាន់ World Cup ឆ្នាំ២០២២ នៅកាតា ដោយទទួលបារាជ័យចំពោះក្រុមស៊ែប៊ីកាលពីយប់មិញ ក្នុងលទ្ធផល ១ – ២។

កាមេរ៉ារបស់កាសែត ESPN បានផ្ដិតយកបាននូវផ្ទាំងរូបភាពរបស់កីឡាករ Cristiano Ronaldo កើតទុក្ខពិបាកចិត្តចំពោះលទ្ធផលនៃការប្រកួតរវាងព័រទុយហ្គាល់ និងស៊ែប៊ី។

CR7 មិន​មាន​ទម្រង់​លេង​ល្អ​ពេល​ប៉ះ​ស៊ែប៊ី ហើយ​បាន​ឆ្លងកាត់នូវ​ការ​ប្រកួត​ជា​លើក​ទី​ពីរ​ជាប់​គ្នា​ ​បន្ទាប់​ពី​លទ្ធផលស្មើជាមួយ​សាធារណរដ្ឋ​អៀរឡង់ 0-0។ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅកីឡដ្ឋាន Da Luz គាត់បានបង្ហាញយ៉ាងច្បាស់ពីការខកចិត្ត ទាំងខ្លួនគាត់ និងក្រុមទាំងមូល។

World Cup Qualifiers: Portugal 1-2 Serbia - Goals and highlights - World  Cup Qualifier 2022 | Marca

បន្ទាប់ពីសំឡេងកញ្ចែចុងក្រោយរបស់អាជ្ញាកណ្តាលបានបន្លឺឡើង ប្រធានក្រុមវ័យ ៣៦ឆ្នាំរូបនេះបានអង្គុយនៅលើទីលាន ដោយដាក់ដៃរឱបនឹងជង្គង់ ហើយហាក់ដូចជាគាត់ហៀបនឹងយំផងដែរ។ មិត្តរួមក្រុម និងកីឡាករស៊ែប៊ីជាច្រើនបានចូលទៅជិត ដើម្បីព្យាយាមលើកទឹកចិត្ត ប៉ុន្តែគាត់ហាក់ដូចជាមិនចង់ស្តាប់នរណាម្នាក់ឡើយ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន គ្រូបង្វឹក Fernando Santos បានពន្យល់ពីប្រតិកម្មរបស់ Ronaldo នៅចុងបញ្ចប់នៃការប្រកួតថា «វាគឺជាការផ្ទុះកំហឹងរបស់គាត់។ ខ្ញុំបានប្រាប់ Cristiano ថា នៅប្រទេសស៊ែប៊ី គាត់បានស៊ុតបាល់បញ្ចូលទីនៅនាទីចុងក្រោយ ប៉ុន្តែអាជ្ញាកណ្តាលមិនទទួលស្គាល់គ្រាប់បាល់»។

ក្នុង​ការ​ប្រកួត​ដែល Ronaldo មិន​មាន​ឱកាស​រក​គ្រាប់​បាល់​បាន ព័រទុយហ្គាល់​ចាញ់​ស៊ែប៊ី ១-២។ ពួកគេបាននាំមុខតាមរយៈគ្រាប់បាល់របស់ Renato Sanches ប៉ុន្តែត្រូវបានតាមស្មើវិញយ៉ាងលឿនដោយ Dusan Tadic បន្ទាប់មកគឺ Aleksandar Mitrovic បានស៊ុតចូល១គ្រាប់ទៀតនៅនាទីទី 90 ដែលជាគ្រាប់បាល់សម្រេចវាសនាស៊ែប៊ីចូលទៅកាន់ប្រទេសកាតាដោយផ្ទាល់។

Serbia, Spain and Croatia qualify for 2022 WC, Portugal stunned | Dhaka  Tribune

នៅក្នុងការប្រកួតជើងទីមួយនៃការប្រកួតជម្រុះរវាងក្រុមស៊ែប៊ី និងព័រទុយហ្គាល់ Ronaldo និងក្រុម គួរតែរកបានជ័យជំនះ ៣-២ ក្នុងនាទីថែមម៉ោង។ បាល់​បាន​ឆ្លង​កាត់​ខ្សែ​ការពារ​សញ្ជាតិ​ស៊ែប៊ី ។ ដោយគ្មាន VAR អាជ្ញាកណ្តាលជនជាតិហូឡង់ Danny Makkelie បានបដិសេធន៍គ្រាប់បាល់នោះ ហើយការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២៕

Portugal 1-2 Serbia: Drama in Lisbon as late Aleksandar Mitrovic header  sees Serbs leapfrog opponents to World Cup spot - Eurosport