Harry Kane បានប្រាប់ថាគាត់មានការភ្ញាក់ផ្អើលក្នុងការទទួលបានជ័យជម្នះរបស់ប្រទេសអង់គ្លេសលើក្រុម Malta។
ក្រុមតោកំណាចទាំងបីបានលេងក្នុងទម្រង់លេងមិនសូវល្អទល់នឹងក្រុមម៉ាល់តាទេ ប៉ុន្តែនៅតែអាចយកឈ្នះ 2-0 ក្នុងការប្រកួតជម្រុះ Euro 2024។
មានការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដ៏ចម្រូងចម្រាសមួយចំនួនពេញមួយការប្រកួត ដោយ Declan Rice ស៊ុតបព្ចូាលទីប៉ុន្តែត្រូវបានច្រានចោល ដោយសារតែ Kane ត្រូវបានគេសន្មត់ថាមានកំហុសដោយសារ offside។
ហេតុការគួរឱ្យកត់សម្គាល់បានកើតឡើងនៅតង់ទីមួយ នៅពេលដែល Kane ត្រូវបានអ្នកចាំទី Henry Bonello បង្កកំហុសក្នុងប្រអប់ ប៉ុន្តែជំនួសឱ្យការផ្តល់បាល់ពិន័យ អាជ្ញាកណ្តាល Luis Miguel Branco Godinho បានបង្ហាញកាតលឿងដល់ប្រធានក្រុមអង់គ្លេស។
កីឡាករ និងអ្នកគាំទ្រនៅកីឡដ្ឋាន Wembley មានការងឿងឆ្ងល់ចំពោះការសម្រេចចិត្តនេះ។
Kane បានបន្តទៀតថា ខ្ញុំគ្រាន់តែផ្តោតទៅលើការពិតដែលពួកយើងឈ្នះ ហើយសង្ឃឹមថានឹងធានាពួកយើងជាកីឡាករកំពូលសម្រាប់រដូវក្តៅក្រោយ។
ខ្សែប្រយុទ្ធ Bayern Munich បានបន្ថែមថា៖ វាមិនមែនជាទម្រង់លេងដ៏ល្អបំផុតរបស់យើងទេ កីឡាករក្នងក្រុមរបស់យើងមានគុណភាព នឹងសមត្ថភាពច្រើនជាងនេះទៅទៀត។
នៅពេលចាប់ផ្តើមការប្រកួត យើងបានខកខាននូវចង្វាក់នៃការប្រគួតរបស់យើង។ នៅក្នុងតង់ទីពីរ យើងមានការគ្រប់គ្រង និងបង្កើតឱកាសបន្ថែមទៀត ហើយសរុបមក វាជាការឈ្នះ 2-0 ។
ខ្ញុំគិតថាយើងកំពុងប្រគួតជាច្រើននៅពេលនេះនឹង យើងមានរបួសខ្លះដែរ ហើយកីឡាករដែលចូលមកត្រូវតែប្រគួតនៅលើទីលាន។
កីឡាករទាំងអស់ដែលបានចាប់ផ្តើមនៅថ្ងៃនេះមិនស្ថិតនៅតាមស្តង់ដារធម្មតារបស់ពួកគេទេ ប៉ុន្តែនោះគឺជាបាល់ទាត់។ យើងប្រហែលជាមានអារម្មណ៍អស់កម្លាំងផ្លូវចិត្តបន្តិច។ យើងស្ថិតនៅកំពូលក្នុងពូល ហើយយើងមានមួយប្រកួតទៀត ហើយសង្ឃឹមថា យើងបញ្ចប់វាដោយការឈ្នះ។