បាល់ទាត់សម័យទំនើប រហូតមកដល់ពេលនេះ បានផ្តល់តម្លៃពលកម្មច្រើនសន្ធឹកសន្ធាប់ដល់កីឡាករ។ កីឡាករ ខ្លះមានតម្លៃខ្លួនខ្ពស់ ខណៈតារាបាល់ទាត់ល្បីល្បាញប្រចាំពិភពលោកខ្លះ ទទួលបានថ្លៃពលកម្មជាង ២០ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍។
នអត្ថន័យបំផុតសម្រាប់ពួកគេ។ រូបសាក់ខ្លះ គឺជាការលម្អ តែកីឡាករខ្លះទៀត ក៏បានចាក់សាក់ជារូបពានរង្វាន់ ឬកំណត់ត្រាផ្សេងដែលពួកគេសម្រេចបាន និងឈ្នះក្នុងការប្រកួតបាល់ទាត់។
ខ្សែប្រយុទ្ធ Lionel Messi និង Neymar Jr ជាតារាបាល់ទាត់ដ៏ល្បីល្បាញពេលបច្ចុប្បន្ន អ្នកទាំង ២ ជាកីឡាករដែលបានសាក់រូបលើដងខ្លួន បង្ហាញពីរូបភាពផ្សេងៗ ដែលពួកគេបានធ្លាប់សម្រេចបានក្នុងអាជីព ក្នុងនោះក៏រួមមានរូបភាពពានរង្វាន់ កំណត់ត្រាផ្សេងៗ ព្រមទាំងរូបភាពមនុស្សជាទីស្រលាញ់របស់ពួកគេផងដែរ។
ឧទាហរណ៍ខ្សែការពារ Sergio Ramos ក្រោយពីរូបគេជួយដល់ Real Madrid ឈ្នះពាន UEFA Champions League ហើយជាពានរង្វាន់កំពូលអឺរ៉ុបទី៤ ប្រចាំអាជីព កីឡាករអេស្ប៉ាញ ក៏សាក់រូបភាពពានរង្វាន់លើជើងរបស់គេ។
យ៉ាងណា តារាបាល់ទាត់ល្បីល្បាញខ្លះទៀត គ្មានស្នាមសាក់នៅលើដងខ្លួនឡើយ តួយ៉ាងរួមមាន Cristiano Ronaldo ឬ Mohamed Salah ជាដើម។
មតិខ្លះលើកឡើងថា កីឡាករបាល់ទាត់ខ្លះសម្រេចចិត្តមិនចាក់សាក់ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គេ ខណៈខ្លះទៀតលើកឡើងថា មកពីកត្តាសាសនា ឬឈាមដែលមិនអាចនឹងចាកសាក់ទៅបាន។ កីឡាករទាំងនោះ ទោះគ្មានការចាក់សាក់លើខ្លួន ប៉ុន្តែសមត្ថភាពរបស់ពួកគេ ក៏មិនអន់ថយនោះឡើយ។
ខាងក្រោមនេះ ជាកីឡាករល្បីៗទាំង ១០ គ្មានស្នាក់ស្នាមសាក់ក្នុងអាជីព៖
១ Cristiano Ronaldo លេងនៅក្លិប Al Nassr
២ Mohamed Salah លេងនៅក្លិប Liverpool
៣ Sadio Mane លេងនៅក្លិប Al Nassr
៤ Kylian Mbappe លេងនៅក្លិប Real Madrid
៥ Robert Lewandowski លេងនៅក្លិប Barcelona
៦ N’Golo Kante លេងនៅក្លិប Al Ittihad
៧ Rodri លេងនៅក្លិប Manchester City
៨ Achraf Hakimi លេងនៅក្លិប Paris Saint Germain
៩ Matthijs de Ligt លេងនៅក្លិប Manchester United
១០ Paul Pogba គ្មានក្លិបលេង៕
