គ្រូបង្វឹក U23 ថៃ មកកាន់កម្ពុជា គ្រាន់តែជាឱកាសប្រមូលបទពិសោធន៍

0
737

ក្រុម U23 ថៃ បានកំពុងមាន​វត្តមាន​នៅ​កម្ពុជាហើយ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ ដោយ​ត្រូវ​ប៉ះ​សិង្ហបុរី និង​វៀតណាម នៅវគ្គ​ចែក​ពូល។

ពេលមកដល់កម្ពុជាភ្លាម គ្រូបង្វឹក U23 ថៃ Salvador Valero Garcia បានចែករំលែកជាមួយសារព័ត៌មានអំពីគោលដៅរបស់ក្រុមក្នុងការប្រកួតនេះ។

គួរកត់សម្គាល់ថា តាមការអះអាងរបស់គ្រូបង្វឹក Salvador Valero Garcia ក្រុមជម្រើសជាតិ U23 ថៃ មិនបានផ្តោតសំខាន់លើការសម្រេចបានច្រើនក្នុងការប្រកួតនេះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតជាមួយក្រុមថៃ គឺគ្រាន់តែជាការប្រមូលបទពិសោធន៍សម្រាប់កីឡាករក្មេងៗប៉ុណ្ណោះ។

1xbet cambodia

គ្រូបង្វឹកថៃចែករំលែក៖
«ពួកយើងមានពេលច្រើនដើម្បីហ្វឹកហាត់ជាមួយគ្នា និងមានការប្រកួតមិត្តភាពមុននឹងមកដល់កម្ពុជាជាមួយនឹងការធ្វើតេស្តកត្តាថ្មីៗជាច្រើន។»

«តើអ្វីជាការលើកទឹកចិត្តដ៏ធំបំផុតរបស់យើងនៅកម្ពុជា? យើង​បាន​ឮ​ថា ប្រទេស​ឥណ្ឌូណេស៊ី​ទើប​តែ​ដក​ខ្លួន​ចេញ​ដោយសារ​ឥទ្ធិពល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ សម្រាប់យើងផ្ទាល់ក៏ត្រូវគោរពតាមច្បាប់ទាំងអស់នៃការបង្ការការរាតត្បាតដោយរក្សាសមាជិកទាំងអស់ឱ្យមានសុវត្ថិភាព។»

«គោលដៅសំខាន់បំផុតរបស់យើងនៅក្នុងការប្រកួតនេះគឺដើម្បីប្រែក្លាយការប្រកួតទៅជាឱកាសសម្រាប់កីឡាករវ័យក្មេងដើម្បីទទួលបានបទពិសោធន៍ថ្មី និង​អាច​ក្លាយ​ជា​សសរស្តម្ភ​របស់​ក្រុម​ជម្រើស​ជាតិ​នា​ពេល​អនាគត។»

1xbet cambodia

ក្នុងការប្រកួតពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ឆ្នាំនេះ ព្រោះតែចាត់ទុកថាគ្រាន់តែជាឱកាសប្រមូលបទពិសោធន៍ ទើប U23 ថៃ ចូលរួមប្រកួតដោយដាក់កីឡាករភាគច្រើនមកពី U19 ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ វាទំនងភាគរយខ្ពស់ណាស់ដែលគ្រូបង្វឹក Salvador Valero Garcia នឹងផ្តល់ឱកាសដល់កីឡាករជាច្រើនរូបចូលរួមលេងប្រមូលបទពិសោធន៍ពីការប្រកួតនេះ។

កាលវិភាគសម្រាប់វគ្គចែកពូលនៃពានរង្វាន់ AFF U23 Championship 2022៖

ថ្ងៃទី ១៦ ខែកុម្ភៈ៖ ថៃ vs សិង្ហបុរី
ថ្ងៃទី ១៩ ខែកុម្ភៈ៖ វៀតណាម vs សិង្ហបុរី
ថ្ងៃទី ២២ ខែកុម្ភៈ៖ វៀតណាម vs ថៃ

1xbet cambodia