Timo Werner បានប៉បង់ MU ហើយចង់ត្រលប់ទៅ Liverpool វិញ

0
688

Timo Werner បានច្រានចោលសំណើរបស់ MU ដែលមានបំណងចង់វិលត្រឡប់ទៅ Liverpool វិញតាមការអំពាវនាវរបស់ប្រធានក្រុម Jurgen Klopp ។

Timo Werner ពិចារណាចាកចេញពី RB Leipzig នាពេលអនាគតដ៏ខ្លីខាងមុខនេះ ហើយគាត់ក៏មានទំនោរចង់ចូលរួមជាមួយ Liverpool ផងដែរ។

Sport Bild បានរាយការណ៍ថា Timo Werner បានបដិសេធការផ្តល់ជូនដ៏ទាក់ទាញជាច្រើនដោយគ្រាន់តែចង់ឈរជើងនៅ Anfied ។

ប្រភពពី Sport Bild បានបង្ហើបថា ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនអើពើនឹងក្រុមដូចជា Bayern Munich, MU, Inter និង Juventus នោះទេ។

ក្នុងចំណោមក្លឹបទាំងនោះ MU មានបំណងចង់ធ្វើជាម្ចាស់ការលើ Timo Werner ។ បីសាចក្រហមត្រូវការ “លេខ ៩” ដើម្បីបង្កើនគុណភាពក្រុម។

មិនយូរប៉ុន្មាន MU គ្រោងនឹងទិញកិច្ចសន្យារបស់ Timo Werner ជាមួយ RB Leipzig ដែលមានតម្លៃ ៦០ លានអឺរ៉ូ រហូតដល់ដំណាច់ថ្ងៃទី ៣០ ខែមេសា (៥២,៣ លានផោន; ចាប់តាំងពីថ្ងៃទី ១ ឧសភាតម្លៃនេះលែងមានសុពលភាព) ប៉ុន្តែ Timo Werner គ្រវីក្បាលបដិសេធន៍។

Timo Werner ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងពីគម្រោងដែលលោក Jurgen Klopp អនុវត្តនៅឯ Anfield ។

Klopp បានទាក់ទងម្តងហើយម្តងទៀតដល់ Timo Werner ដោយផ្ទាល់ដើម្បីបញ្ចុះបញ្ចូលគាត់ឱ្យក្លាយជាផ្នែកមួយរបស់ Liverpool ។

លោក Karlheinz Forster ដែលជាតំណាងរបស់ Timo Werner បាននិយាយថាតារាវ័យ ២៤ ឆ្នាំរូបនេះត្រូវបានជឿជាក់ដោយសមត្ថភាពរបស់ Liverpool ក្នុងការឈ្នះពានរង្វាន់ដ៏អស្ចារ្យ។

នៅក្នុងផែនការរបស់ Klopp, Timo Werner ក្លាយជា “លេខ 9” ថ្មី។ Kop ពិចារណាលក់ Roberto Firmino ទៅ PSG ឬ Real Madrid ៕