បើ Lique1 រំសាយចោល តើ PSG នឹងបានលើកពានទេ?

0
613

Paris Saint-Germain នឹងក្លាយជាម្ចាស់ជើងឯក Lique1 បន្ទាប់ពីការលុបចោលរដូវកាល ២០១៩-២០២០ តែ Goal អាចបញ្ជាក់បានថា Lyon នឹងមិនអាចលេងក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៧។

កាលពីដើមខែនេះ សហព័ន្ធកីឡាបាល់ទាត់បារាំង LFP (Ligue de Football Professionnel) បានគូសបញ្ជាក់នូវផែនការដើម្បីចាប់ផ្តើមរដូវកាលនេះឡើងវិញនៅខែមិថុនា អមជាមួយនឹងវិធានការលេងបិទទ្វារនៅប្រទេសបារាំង ដែលគ្រោងនឹងត្រូវធ្វើនៅថ្ងៃទី ១១ ខែឧសភា។ ទោះយ៉ាងណានាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe បានទទូចថា សេណារីយ៉ូបែបនេះមិនអាចទៅរួចទេ ក្នុងអំឡុងពេលប្រជុំរដ្ឋសភាកាលពីថ្ងៃអង្គារ ខណៈលោកបានបញ្ជាក់ថា គ្មានព្រឹត្តិការណ៍កីឡាណាមួយនឹងត្រូវបានអនុញ្ញាតឱ្យធ្វើនោះទេ រហូតដល់ខែកញ្ញា។

ការប្រកាសនេះបានធ្វើឱ្យក្លឹបជាច្រើននៅលីគ១ រង់ចាំវាសនាទាក់ទងនឹងចំណាត់ថ្នាក់ចុងក្រោយ ដោយ PSG ឈរកំពូលតារាង ១២ ពិន្ទុដាច់ឆ្ងាយពីក្រុមលេខ ២ Marseille ដែលបានលេងលើស ១ ប្រកួត។

បន្ទាប់ពីការបោះឆ្នោតអំពីថា តើចំណាត់ថ្នាក់ក្រុមនីមួយៗគួរតែត្រូវសម្រេចបែបណា ឥឡូវនេះ LFP បានបញ្ជាក់ថ្មីៗ នាថ្ងៃព្រហស្បតិ៍ថាក្រុមរបស់លោក Thomas Tuchel គឺជាម្ចាស់ជើងឯកនៃលីគបារាំងសម្រាប់ ៣ ឆ្នាំជាប់ៗគ្នា ខណៈដែលក្រុម Lyon កំពុងឈរចំណាត់ថ្នាក់លេខ ៧ ត្រូវខកខានមិនបានចូលរួមប្រកួតប្រជែងក្នុងពានអឺរ៉ុប UEFA CHAMPIONS LEAGUE។

ចំណាត់ថ្នាក់ត្រូវបានបង្កើតឡើងដោយផ្អែកលើចំនួនពិន្ទុជាមធ្យមដែលក្រុមនីមួយៗទទួលបាន ទោះ បីជាការប្រកួតនៅសល់ច្រើន មានន័យ Marseille និង Rennes ទទួលបានកៅអីលេងក្របខ័ណ្ឌ Champions League។ ម្យ៉ាងវិញទៀត ក្លឹប Lille Reims និង Nice បានកក់កន្លែងទៅលេងក្របខ័ណ្ឌ Europa League។

ដូចការរំពឹងទុក ការប្រកួតបាល់ទាត់បារាំង និង League Cup ត្រូវបានលុបចោល ដោយក្លឹប Amiens និង Toulouse ត្រូវបានកាត់ចេញទៅ Ligue2 ។ ក្លឹប Lorient និង Lens នឹងត្រូវបានតំឡើងមកលេងនៅលីគទី ១ វិញ៕