Leicester អាចជ្រើសរើស Philipe Coutinho ដែលកំពុងមានភាពអាម៉ាស់នៅ Barcelonaដោយសារការគាំទ្រពីក្រុម Manchester United ។
Leicester City អាចក្លាយជាអ្នកនាំមុខគេក្នុងការប្រកួតប្រជែងដើម្បីចុះហត្ថលេខាជាមួយអតីតកីឡាករហង្សក្រហម Philipe Coutinho ។ កីឡាករឆ្នើមរបស់ក្រុមបាសេឡូណាអតីតជាសិស្សរបស់ Brendan Rodgers នៅ Anfield ត្រូវបានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅលេងនៅ Leicester City ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
កាសែត SPORT របស់អេស្ប៉ាបច្ចុប្បន្នបានឲ្យដឹងថា ជឿជាក់ថាក្រុម កញ្ជ្រោង Leicester City អាចនឹងក្លាយជាបេក្ខជនដ៏រឹងមាំម្នាក់សម្រាប់ការចុះហត្ថលេខារបស់ខ្សែបម្រើតម្លៃ ១០០ លានផោនប្រសិនបើពួកគេលក់ James Maddison ទៅឱ្យក្រុមបិសាចក្រហម។
Coutinho ត្រូវបានគេរំពឹងថានឹងចាកចេញពី Nou Camp នៅរដូវក្តៅនេះ ហើយកំពុងត្រូវបានក្លឹបមួយចំនួនធំដេញតាមប្រម៉ាញ់យករូបគេ។ អតីតកីឡាករហង្សក្រហមរូបនេះ មានការសោកស្តាយដែលបានចាកចេញពីទឹកដី Anfield ហើយចង់វិលទៅកាន់ Premier League វិញ។ Leicester City អាចជ្រើសរើស Coutinho ឬអត់វាអាស្រ័យលើអនាគតរបស់ Maddison នោះទេ ។
James Maddison គឺជាគោលដៅក្នុងទីផ្សាដោះដូរកីឡាករ ជាយូរណាស់មកហើយរបស់ Man Utd ក្លឹបបីសាចក្រហមត្រូវបានគេនិយាយថាបានផ្តល់ប្រាក់ចំនួន ៨០លានផោន ដល់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ។ ហើយប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានធ្វើចប់ហើយ Leicester នឹងព្យាយាមវិនិយោគប្រាក់នោះឡើងវិញនៅក្នុងកិច្ចព្រមព្រៀង Coutinho ។
លោក Brendan Rodgers មានការរំភើបក្នុងការធ្វើការជាមួយ Coutinho ពួកគេទាំងពីរបានឈានដល់កម្រិតកំពូលរបស់ពួកគេនៅ Liverpool ។ ប្រសិនបើ Leicester មិនអាចតាមប្រម៉ាញ់ Coutinho ដោយប្រើលុយដែលបានលក់ទៅឱ្យ Maddisonនោះទេ Leicesterនឹងប្តូរទៅវិធីខ្ជីកីឡាករពី Barca វិញ៕