Real Madrid ត្រៀមជះលុយ ៦០លាន ទិញយកខ្សែប្រយុទ្ធ មិនសូវល្បីឈ្មោះម្នាក់

0
762

Real Madrid ត្រូវបានរាយការណ៍មកថា ចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធរបស់ Borussia Dortmund កីឡាករ Julian Brandt និងចង់នាំយកមកកាន់កីឡដ្ឋាន Santiago Bernabeu នៅទីផ្សាររដូវក្ដៅលើកនេះ។

កីឡាករវ័យ២៤ឆ្នាំ បានផ្លាស់ពី Bayer Leverkusen មកចូលរួមជាមួយ Dortmund កាលពីរដូវកាលឆ្នាំមុន និងបានបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅរដូវកាលនេះ គេរកបានគ្រាប់បាល់៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៨លើក ពីការចូលលេង៣៣ប្រកួតគិតគ្រប់ព្រឹត្តិការណ៍ទាំងអស់។

បើតាមប្រភពព័ត៌មានពីក្នុងប្រទេសអេស្ប៉ាញ Real Madrid មានគំនិតចង់នាំយកជម្រើសជាតិអាល្លឺម៉ង់ទៅរួមក្រុមនៅរដូវកាល ២០២០-២១ ខាងមុខ ដោយអ្នកចាត់ការទូទៅចង់បង្កើនគុណភាពនៅតំបន់ប្រយុទ្ធរបស់ក្រុម ឲ្យកាន់តែខ្លាំង។

គួរឲ្យដឹងដែរថា Julian Brandt អាចលេងបានច្រើនតួនាទីនៅទីលាន ក្នុងនោះក្រៅពីតំបន់ប្រយុទ្ធពេញតួរ គេក៏អាចលេងក្នុងតំណែងជាខ្សែប្រយុទ្ធស្លាប និងខ្សែបម្រើប្រយុទ្ធផងដែរ៕