Chelsea ដក Jorginho ទៅ Juventus

0
784

                    Jorginho អាចជួបជុំនឹងគ្រូ Sarri នៅឯក្លឹប Juventus

– ថ្នាក់ដឹកនាំក្រុមតោខៀវ Chelsea បានចាប់ផ្តើមពិភាក្សាជាមួយក្រុម Juventus អំពីការលក់ខ្សែបម្រើ Jorginho ក្នុងតម្លៃ ៣៥ លានផោន។

Jorginho គឺជាសិស្សទីស្រឡាញ់របស់គ្រូបង្វឹក Maurizio Sarri ។ ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះកំពុងមាននឹងឱកាសលើកទី ៣ ដើម្បីធ្វើការជាមួយអតីតគ្រូរបស់គេ។

Jorginho ធ្លាប់លេងឱ្យ Napoli បន្ទាប់មកក៏ដើរតាម Sarri ទៅ Stamford Bridge នារដូវក្តៅឆ្នាំ ២០១៨ ។

ប្រភពពីកាសែត The National បាននិយាយថាក្លឹប Juventus បានចរចាកិច្ចសន្យាផ្ទាល់ខ្លួនជាមួយកីឡាករអ៊ីតាលីនេះ។

ថ្មីៗនេះ Jorginho ខ្លួនឯងបានសារភាពថាគាត់បានពិចារណាចាកចេញពីក្រុមតោខៀវដោយសារតែទទួលបានការរិះគន់មិនល្អនៅក្នុងរដូវកាលដំបូងពាក់អាវ តោខៀវ។

ជាការពិត Jorginho មានការលំបាកជាច្រើនក្នុងការកែសំរួលបរិយាកាសថ្មីនៅ Premier នៅពេលដែល Sarri បានរៀបឲ្យគាត់ជាខ្សែបំរើ និងជំរុញអោយ Kante ឡើងខ្ពស់។

Jorginho បានប្រាប់ទស្សនាវដ្តី FourFourTwo ថា“ កាលពីឆ្នាំមុនអ្នកគាំទ្របានត្អូញត្អែរពីខ្ញុំយ៉ាងខ្លាំង។ ខ្ញុំត្រូវតែស្ដាប់រឿងមិនល្អពីខ្លួនឯង។

ប៉ុន្តែខ្ញុំមិនដែលប្រជែងនឹងអ្នកគាំទ្រដែលរិះគន់ខ្ញុំទេ។ ព្រោះក្នុងចិត្តខ្ញុំដឹងថាពួកគេខុសហើយ” ។

នៅឆ្នាំ ២០១៨ Jorginho បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ ៥៧ លានផោន។ នៅពេលនេះតម្លៃខ្លួនបានធ្លាក់ចុះហើយក្រុមអង់គ្លេសសង្ឃឹមថាអាចរកចំណូលបាន ៣៥ លានផោនប្រសិនបើ Jorginho លក់ទៅឲ្យ Napoli ។