Klopp បាក់ចិត្ត ទៅលើ Thuram និង  Zakaria នៅក្របខណ្ឌ Bundesliga

0
630

ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍មកថា ចាប់អារម្មណ៍ក្នុងការនាំយកកីឡាករចំនួន២រូបរបស់ Borussia Monchengladbach រួមមាន Marcus Thuram និង Denis Zakaria។

កីឡាករទាំង២រូបនេះ បង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយ Gladbach ក្នុងក្របខណ្ឌ Bundesliga នៅរដូវកាលនេះ និងបានស្ថិតនៅក្នុងការដាក់រ៉ាដា របស់បណ្ដាក្លិបគីឡូធ្ងន់ៗ នៅក្នុងតំបន់អឺរ៉ុប។

បើតាមប្រភពព័ត៌មានពី Liverpool Echo បានឲ្យដឹងថា ខ្សែការពារបម្រើការពារ Zakaria និងខ្សែប្រយុទ្ធសញ្ជាតិបារាំង Thuram គឺជាគោលដៅនាំចូល របស់អ្នកចាត់ការទូទៅ លោក Jurgen Klopp។

Marcus Thuram

នេះមិនមែនជារឿងថ្មីទេ សម្រាប់ក្លិបជើងឯក Champions League រដូវកាលមុន ដោយកាលពីទីផ្សាររដូវក្ដៅកន្លងទៅ ពួកគេក៏បានចំណាយប្រាក់ ទិញយកកីឡាករឆ្នើមម្នាក់ពីក្របខណ្ឌ Bundesliga ផងដែរ គឺ ខ្សែបម្រើប្រយុទ្ធ Naby Keita ពីក្លិប RB Leipzig។

យ៉ាងណាមិញ ចំពោះការនាំចូល Zakaria អាចនឹងត្រូវជួបឧបសគ្គបន្តិចសម្រាប់ Liverpool ដ្បិត ក្លិបបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៍ទៅលើកីឡាករជម្រើសជាតិស្វីសម្នាក់នេះ ដូចគ្នា៕

Denis Zakaria