លោក Wenger ថា Mbappe អាចជំនួសតំណែង Messi និង Ronaldo
Arsene Wenger ជឿជាក់យ៉ាងមុតមាំថា Kylian Mbappe នឹងស្នងតំណែង Messi និង Ronaldo នៅពេលដែលកំពូលកីឡាករទាំងពីចូលនិវត្តន៍ប្រហែល៣ ឬ៤ឆ្នាំទៀត។
លោកលើកឡើងដោយហេតុផលថា ខ្សែប្រយុទ្ធឆ្នើមវ័យ២១ឆ្នាំ មានអាយុតិច ប៉ុន្តែបានសាងកេរ្តិ៍ឈ្មោះ និងស្នាដៃប្រហាក់ប្រហែលនឹងរៀមច្បងរួចទៅហើយ ក្នុងនោះរូបគេបានឈ្នះលីគកំពូលបារាំង, ឈ្នះ World Cup ឲ្យក្រុមជម្រើសជាតិមាន់គក និងឈ្នះពានកីឡាករវ័យក្មេងរបស់ពិភពលោកថែមទៀតផង។
បើគេនិយាយពីសមិទ្ធផលនៅជម្រើសជាតិ Mbappe គឺលេចធ្លោជាងរៀមច្បងប៉ុន្តែបើនិយាយពីក្លឹបអាជីពវិញរូបគេនៅមិនទាន់ឈ្នះ UEFA Champions League នៅឡើយ ហើយក៏មិនទាន់ឈានជើងចេញពីបារាំងទៅឈ្នះពាននៅក្រៅប្រទេសដែរ៕