Barca ចង់លក់ចេញ ប៉ុន្តែ Braithwaite ប្រាថ្នាចង់នៅបន្តយូរឆ្នាំទៀត

0
683

Martin Braithwaite រំពឹង​ស្នាក់នៅ​ Barcelona រយៈ​ពេល​យូរ​ បើ​ទោះ​ជា​លេច​ឭ​ដំណឹង​ថា​ Barcelona ចង់​លក់​រូប​គេ​ចេញ​ក៏​ដោយ។​

ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​បាន​មក​ដល់​ទឹកដី​ Nou Camp កាល​ពី​ដើម​ខែ​កុម្ភៈ​ដោយ​ផ្ទេរ​ពី​ Leganes ក្នុង​តម្លៃ​ខ្លួន​១៨​លាន​អឺរ៉ូ​ដោយ​ចុះ​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៤​។​ Braithwaite លេង​បាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ Barcelona រួច​ក៏​ផ្ទះ​មេរោគ​កូវីដ-១៩​ ធ្វើ​ឲ្យ​ក្របខ័ណ្ឌ​បាល់ទាត់​នានា​ត្រូវ​ផ្អាក។​

អតីត​ខ្សែ​ប្រយុទ្ធ​ Middlesbrough សញ្ជាតិ​ដាណឺម៉ាក​បាន​និយាយ​ថា៖ “ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​នឹង​លេង​នៅ​ Barca ច្រើន​ជាង​៤​ឆ្នាំ​កន្លះ​ទៅ​ទៀត។​ សម្រាប់​ពេល​នេះ​ខ្ញុំ​ផ្ដោត​តែ​លើ​ការ​លេង​នឹង​ការ​ប្រាថ្នា​ចង់​ឈ្នះ​ពាន​ជាមួយ​មិត្ត​រួម​ក្រុម​ប៉ុណ្ណោះ​ គឺ​មិន​គិត​រឿង​ចាកចេញ​ឡើយ”៕