Barnes បានជំរុញឲ្យលោក Klopp ទិញយកជើងស៊ុត Haaland របស់ Dortmund

0
699

អតីតខ្សែបម្រើក្រុម Liverpool លោក John Barnes ជឿជាក់ថា ខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្រុម Borussia Dortmund មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រជែងតំណែងខ្សែប្រយុទ្ធជម្រើសទី១ ពី កីឡាករ Roberto Firmino ក្នុងក្រុមលោក Jurgen Klopp។

Haaland ជាខ្សែប្រយុទ្ធវ័យក្មេងកំពុងលេចធ្លោ ក្នុងរដូវកាលនេះ។ ជាក់ស្ដែងគេស៊ុតបញ្ចូលទីបាន៤១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៣៤ប្រកួត គិតទាំងកាលនៅក្រុម RB Salzburg និង Dortmund ។

យ៉ាងណាមិញ ក្រោយមើលឃើញពីសមត្ថភាពរបស់ Haaland លោក Barnes យល់ឃើញថា ជើងស៊ុតវ័យ១៩ឆ្នាំរូបនេះ នឹងកាន់តែមានភាពលេចធ្លោជាងមុនទៀតប្រសិនបើលេងជាមួយ ខ្សែបម្រើស្លាបទាំង២របស់​Liverpool រួមមាន Mohamed Salah និង Sadio Mane។

លោក Barnes បានលើកឡើងលម្អិតយ៉ាងដូច្នេះថា៖

Haaland គាត់ជាកីឡាករមិនគួរឲ្យជឿម្នាក់ ត្រឹមវ័យក្មេងសោះ គាត់អាចធ្វើព្យុះធ្វើភ្លៀងបានទៅហើយ។ ប្រសិនបើគាត់ ជំនួស Firmino លេងនៅកណ្ដាល ហើយ Salah និង Mane លេងស្លាប នោះគាត់នឹងកាន់តែមានភាពលេចធ្លោជាងនឹងទៀត