Dortmund vs Bayern: ការប្រយុទ្ធគ្នារវាងស្តេចបាល់ទាំងពីនៅទ្វីសអឺរ៉ុប

0
678

ការប្រកួតរវាងក្រុម Dortmund និងក្រុម Bayern Munich នឹងបានឃើញការប្រយុទ្ធរបស់កីឡាករឆ្នើមនាំមុខរបស់អឺរ៉ុបចំនួន ២ គឺ Jadon Sancho និង Thomas Muller ។

ក្របខ័ណ្ឌ Bundesliga កំពុងឆ្លងកាត់ការប្រជែងគ្នាដើម្បីឈ្នះជើងឯករវាងក្រុម Bayern និង Dortmund ដែលជាការប្រកួតមួយដើម្បីឈ្នះអ្នករកគ្រាប់បាល់បានច្រើនជាងគេរវាង Robert Lewandowski និង Timo Werner ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ស្មើគ្នានោះគឺការសម្តែងអំពីសមត្ថភាពរបស់Thomas Muller និង Jadon Sancho។

បន្ទាប់ពី ២៧ ជុំក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ Muller និង Sancho មានជំនួយគ្រាប់បាល់បានចំនួន ៣៣ដង គឺជាអ្វីមួយដែលមិនធ្លាប់មានចាប់តាំងពីទិន្នន័យចាប់ផ្តើមប្រមូលក្នុងឆ្នាំ ១៩៩២។ ពួកគេមានប្រសិទ្ធភាពជាអ្នកវាយប្រហារប៉ុន្តែ ស្ទីលលេងខុសគ្នា។

Thomas Muller (Bayern Munich, ១៧លើក នៃការជំនួយគ្រាប់បាល់)

នៅអាយុ ៣០ ឆ្នាំ Muller បានលេង ៣៤៥ ប្រកួតនៅ Bundesliga ដែលទាក់ទងដោយផ្ទាល់ទៅនឹងការរកបានគ្រាប់បាល់ ២៦៧ គ្រាប់ (១១៧ គ្រាប់ និង ១៥០លើកនៃការជំនួយគ្រាប់បាល់) ច្រើនជាងកីឡាករផ្សេងៗទៀត តាំងពីចាប់តាំងពីការប្រមូលទិន្នន័យក្នុងឆ្នាំ ១៩៩៣ ។

តារាឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះ រកបាន ១៧ គ្រាប់រហូតមកដល់ពេលនេះនៅរដូវកាលនេះ ដែលល្អបំផុតនៅ Bundesliga ហើយគ្មានកីឡាករណាម្នាក់ក្នុងសហស្សវត្សរ៍នេះមានតួលេខល្អជាងនេះទេក្នុងពេលតែមួយ។ ក្នុង ១០ នៃចំណោម១២រដូវកាល Bundesliga នេះ។  Muller ទទួលបានការជំនួយគ្រាប់បាល់បានច្រើនបំផុត។

Jadon Sancho (Dortmund ១៦លើក នៃការជំនួយគ្រាប់បាល់)

រដូវកាលនេះ Sancho ​ដើរតួជាអ្នកប្រមាញ់ ជាមួយ Dortmund ក្នុងការប្រជែងដណ្តើមយកមកុដ Bundesliga ។ ប៉ុន្តែជារួមគាត់រឹតតែល្អជាង Muller ទៅទៀត។

Sancho បានឈានដល់ការជំនួយគ្រាប់បាល់បានចំនួន ៣៩ ដងក្នុងការបង្ហាញខ្លួនចំនួន ៧១លើក នៃក្របខ័ណ្ឌ Bundesliga ដែលមានន័យថាជាមធ្យមគឺ ០.៥៥ ដងក្នុងមួយប្រកួត។ កីឡាករអង់គ្លេសវ័យក្មេងរូបនេះ ក៏ពូកែរកគ្រាប់បាល់បានល្អដែរដោយបង្ហាញថាមានគ្រាប់បាល់ចំនួន ២៧គ្រាប់ ក្នុងក្របខ័ណ្ឌ Bundesliga រួមទាំង ១៤ គ្រាប់នៅរដូវកាលនេះ។

សម្រាប់ Sancho វិធីឆ្ពោះទៅរកភាពជោគជ័យគឺអាស្រ័យលើគុណភាពផ្ទាល់ខ្លួនដ៏ល្អ ជាពិសេសគឺពូកែអំពីការបណ្ដើរគ្រាប់បាល់។ នៅពេលមួយ Sancho និយាយអំពីខ្លួនកាត់ថា“ ការបណ្ដើរគ្រាប់បាល់ និងគ្រប់គ្រង់គ្រាប់បាល់ គឺជាចំណុចខ្លាំងមួយរបស់ខ្ញុំ។

ជាការពិតគូប្រជែងស្ទើរតែមិនអាចបញ្ឈប់ Sancho ជាមួយបាល់នៅលើជើងរបស់គាត់។ តាមរបៀបនេះគាត់តែងតែបង្កើតស្ថានការណ៍ដែលមានជោគជ័យជាយថាហេតុដើម្បីបញ្ចប់ដោយខ្លួនឯងឬបញ្ជូនបាល់ទៅមិត្តរួមក្រុមរបស់គាត់៕