ក្លិប​នៅ Premier League យល់​ស្របគ្នា​ចាប់ផ្ដើម​ហ្វឹកហាត់​ប៉ះពាល់​គ្នា​បាន​

0
866

ក្លិប​នៅ​ក្រប​ខណ្ឌ English Premier League បាន​យល់ស្រប​គ្នា​ចាប់ផ្ដើម​ឡើងវិញ ​នូវ​ការ​ហ្វឹក​ហាត់​ដែល​អាច​ប៉ះពាល់​គ្នា​បាន ខណៈ​ដំណើរ​ការ​ចាប់ផ្ដើម​ឡើងវិញ ​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​ឈាន​មួយ​ដំណាក់កាល​ទៀត​។ ​កីឡាករ​នៃ​ក្លិប​នីមួយៗ​នឹង​អាច​ហ្វឹកហាត់​ជា​ក្រុម​បាន នឹង​អាច​ប៉ះ​ពាល់​គ្នា​បាន​ដែល​រួមមាន​ការ​ដណ្ដើម​បាល់ ការ​ឈូស​ស្លាយ​យក​បាល់​ជាដើម​។

​​កីឡាករ គ្រូ​បង្វឹក ក៏ដូចជា​ក្រុមការងារ​ពាក់ព័ន្ធ​ នឹង​ទទួល​បាន​ការ​ធ្វើ​តេស្តរ​ក​មេរោគ Covid-19 ២​លើក​ក្នុង​មួយ​សប្ដាហ៍​ នៅ​ពេល​ការ​ហ្វឹកហាត់​ដំណាក់កាល​ទី​២ ឈាន​មកដល់​។ ការ​សំរេច​ឈាន​ដល់​ដំណាក់កាល​ទី​២ នៃ​ការ​ហ្វឹក​ហាត់​ដែល​អាច​ប៉ះពាល់​គ្នា​បាន​នេះ ​ក្រោយពី​មានការ​ពិគ្រោះយោបល់​ពី​ក្លិប​ទាំង ២០ រួម​ជាមួយ​កីឡាករ អ្នកចាត់ការ ក្រុមការងារ​ពាក់ព័ន្ធ​ជាដើម​។​

គិត​មក​ដល់​ពេល​នេះ​មនុស្ស ៨​នាក់​នៅ Premier League ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន Covid-19 ក្នុងចំណោម​ការ​ធ្វើ​តេស្ត​សរុប ១៧៤៤​លើក​នៃ​ជុំ​ទី​២ ខណៈ​ជុំ​ទី​៣ ប្រកាស​ម្សិលមិញ​រក​ឃើញ​វិជ្ជមាន ៤​នាក់​ទៀត​។ ​English Premier League បាន​ចាប់ផ្ដើម​ហ្វឹកហាត់​ដោយ​មិន​ប៉ះពាល់​កាលពី​សប្ដាហ៍​មុន ​ជា​លើក​ដំបូង​តាំងពី​ផ្អាក​សកម្មភាព​កាលពី​ថ្ងៃ​ទី១៣ ខែ​មីនា​៕