ដើម្បី Liverpool ខ្សែប្រយុទ្ធជម្រើសជាតិអាឡឺម៉ង់ បានបដិសេធន៍ Bayern Munich

0
852

ខ្សែប្រយុទ្ធរូបនេះកំពុងត្រូវបានតាមប្រមាញ់នៅទីផ្សារដោះដូរកីឡាករ ។ Timo Werner ច្បាស់ជានឹងមិនចូលរួមជាមួយក្លឹប Bayern Munich ឡើយនៅពេលរដូវកាលនេះចប់។

នាពេលថ្មីៗនេះមាន ប្រភពខ្លះនិយាយថា Bayern បានទាក់ទងទៅ RB Leipzig ដើម្បីជ្រើសរើស Werner ។ យោងទៅតាមអ្នកកាសែត Christian Falk របស់ Bild ។ Werner នឹងមិនចង់លេងអោយក្រុម “Black Lobster” ក៏ដូចជាក្រុមអាឡឺម៉ង់ផ្សេងទៀតទេ។

ខ្សែប្រយុទ្ធរូបនេះគ្រាន់តែចង់ស្វែងរកបទពិសោធន៍​ថ្មីៗនៅហង្សក្រហម Liverpool ។ វត្តមានរបស់គ្រូបង្វឹក Juergen Klopp គឺជាការទាក់ទាញដល់ Werner ។ រូបគេចង់ធ្វើការជាមួយអ្នកយុទ្ធសាស្រ្តតរួមស្រុកកំណើតរូបនេះ។ Werner ធ្លាប់បានហៅលោក Klopp ថាជាគ្រូបង្វឹកល្អបំផុតម្នាក់នៅលើពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបាននិយាយថា វាអាចទៅរួចសម្រាប់ Werner ដើម្បីប្តូរទៅ Liverpool ។ កាលពីមុន Liverpool និង Leipzig ក៏ធ្លាប់ “ធ្វើជំនួញ” ជាមួយគ្នាតាមរយៈកិច្ចព្រមព្រៀង Naby Keita ។

ក្រៅពីនេះខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាសមរម្យសម្រាប់ក្រុមគ្រូបង្វឹកបច្ចុប្បន្ន Klopp ។ ជាមួយនឹង Werner លោក Roberto Firmino អាចបោះជំហានថយក្រោយទាំងស្រុង។ លើសពីនេះទៀតគាត់នឹងក្លាយជាកីឡាករដែលមានគុណភាពដែលអធ្វើឲ្យអ្នកយុទ្ធសាស្រ្តអាល្លឺម៉ង់អាចអនុវត្តការបង្វិលក្រុម។

នៅក្នុងរដូវកាល ២០១៩/២០ Werner គឺជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដែលត្រូវបានគេចាប់អារម្មណ៍ច្រើនបំផុតនៅអឺរ៉ុប។ រូបគេរកបាន ២៧ គ្រាប់ និងជួយបាន ៩ គ្រាប់ ក្នុងការប្រកួតទាំងអស់សម្រាប់ Leipzig។ Werner គឺជាផ្នែកដ៏សំខាន់មួយនៃក្រុមនេះក្នុងការប្រជែងដណ្តើមជើងឯកក្របខ័ណ្ឌ Bundesliga ជាមួយ Dortmund និង Bayern ។ បច្ចុប្បន្ន Leipzigឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងចំណាត់ថ្នាក់ដោយមាន ៥៥ ពិន្ទុ។

យោងតាមសារព័ត៌មាន Transfermarkt ; Werner មានតម្លៃ ៦៤ លានអឺរ៉ូ។ ក្រៅពីក្រុម Bayern និង Liverpool ក្រុមធំមួយចំនួនទៀតដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេដែរ ដូចជា Man United និង Barca ៕