ក្លិប​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ត្រូវបាន​ព្រមាន​ជុំវិញ​ទម្លាប់​ស្តោះ​ទឹកមាត់​នៅលើ​ទីលាន​ប្រកួត​

0
748

ក្លិប​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ត្រូវបាន​ព្រមាន​ជុំវិញ​ការ​ស្តោះ​ទឹកមាត់​នៅលើ​ទីលាន​ប្រកួត​។
​ ​
​ក្រុមការងារ​អធិការកិច្ច​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ទីលាន​ហ្វឹកហាត់ ដើម្បី​ឃ្លាំមើល​ការហ្វឹកហាត់ និង​ធានាថា​ក្លិប​ទាំងនោះ​នឹង​ប្រកាន់​យកតាម​គោលការណ៍​តឹងរឹង​និង​ពិធីការ​។​
​ ​
​ប៉ុន្តែ​រឿង​មួយ​ក្នុងចំណោម​រឿង​ធំៗ ដែល​បង្ក​ការព្រួយបារម្ភ​គឺ​ទម្លាប់​ស្តោះ​ទឹកមាត់​របស់​កីឡាករ នៅពេល​ហ្វឹកហាត់​។​
​ ​
​ក្រុមការងារ​បាន​ជូនដំណឹង​ទៅ​ក្លិប​ជាច្រើន​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​ប្រាប់​ឲ្យ​ពួកគេ ឈប់​ស្តោះ​ទឹកមាត់​សូម្បី​កីឡាករ​ខ្លះ​មិនទាន់បាន​គិតពី​ផលប៉ះពាល់​នេះ​ផង​ទេ​។​

​ ​
​ពួកគេ​មិនបាន​ធ្វើ​ដោយ​ចេតនា​នោះទេ ប៉ុន្តែ​ការជូនដំណឹង​នេះ​គឺ​ក្នុង​បំណង​ធ្វើ​ឲ្យ​មាន​ភាព ស្អាត​ក្នុង​បរិយាកាស ហើយ​វា​បាន​ក្លាយជា​ទម្លាប់​ទី​២​អំឡុង​វគ្គ​ហ្វឹកហាត់​។​
​ ​
​ការ​ស្តោះ​ទឹកមាត់​នឹងត្រូវ​បាន​ហាមឃាត់ ហើយ​កីឡាករ​ក៏​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចែក​ដប ទឹក​ទៅ​គ្នា គ្រវី​អាវ ហើយ​ការអបអរ​គ្រាប់​បាល់​ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។​
​ ​
​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​ដាក់ពង្រាយ​ក្រុមមន្ត្រី​ព​ង្រឹ​ក​ការអនុវត្ត​វិធាន ដើម្បី​ពិនិត្យ​មើលថា មាន​ក្លឹប​ប៉ុន្មាន​បានដាក់​តាម​ការណែនាំ​ដំណាក់កាល​ទី​២​នៃ​ការហ្វឹកហាត់​ដោយមាន​ទំនាក់ទំនង​ខ្លាំង​រវាង​កីឡាករ​និង​កីឡាករ​ដែល គ្រោង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧​ខែមិថុនា​៕