បើតាមកាសែត ESPN បានឲ្យដឹងថា Inter Milan បានដាក់តម្លៃខ្លួន Milan Skriniar យ៉ាងមហាសាលរហូតដល់ទៅប្រមាណ៩០លានដុល្លារ ខណៈរនាំងការពាររូបនេះជាគោលដៅរបស់ក្លិប Paris Saint-Germain។
ការដាក់ថ្លៃបែបនេះគឺដោយសារ គ្រូបង្វឹកក្រុម Inter លោក Antonio Conte មិនចង់ឲ្យខ្សែការពារដ៏ល្អរូបនេះចាកចេញពីទឹកដី San Siro ពោលគឺចង់ឃើញរូបគេ បន្តលេងឲ្យ Inter Milan នារដូវកាលក្រោយបន្តទៀត។
គួររម្លឹកដែរថា ក្រៅពី PSG ក៏មានក្លិបធំៗនៅ Premier League មិនតិចដែរ ដែលចង់បានកីឡាកររូបនេះ។ ប៉ុន្តែតម្លៃខ្លួនថ្លៃកប់ពពករបស់គេ ហាក់ធ្វើឲ្យក្លិបដែលចាប់ចិត្តចង់បានមានការរារែក ដោយសារតែបច្ចុប្បន្ន បណ្ដាក្លិបភាគច្រើននៅតំបន់អឺរ៉ុប កំពុងជួបវិបត្តិហិរញ្ញវត្ថុ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩។