ទោះបីបច្ចុប្បន្នក្រុម Real Betis ស្ថិតនៅចំណាត់ថ្នាក់លេខ១២ នៅ La Liga ប៉ុន្តែប្រកួតជាមួយក្រុមលេខ៣ Sevilla កាលពីយប់មិញ ពួកគេធ្វើបានល្អគួរសមដែរ ដោយស៊ុតបាន១២ជើងចាញ់ Sevilla តែ១ជើងប៉ុណ្ណោះ ចំណែកសាច់បាល់វិញពួកគេ គ្រប់គ្រងបានរហូតដល់ទៅ ៥៤%។
តែយ៉ាងណាសាច់បាល់ស៊ុត១២ជើងរបស់ Real Betis គឺត្រូវគោលដៅតែ១ជើងប៉ុណ្ណោះ ចំណែក Sevilla ត្រូវគោលដៅ៥ជើង។ ចំណែកបាល់ជ្រុង Real Betis មានឱកាសតែ២ដងប៉ុណ្ណោះ រីឯគូប្រជែងមានរហូតដល់១១លើក។
បើនិយាយពីកំហុសវិញក្រុមម្ចាស់ផ្ទះ Sevilla មានតែ១៣ ខណៈក្រុមភ្ញៀវមានដល់១៦ករណី ក្នុងនោះកីឡាករទទួលបានកាតលឿង២នាក់។
ចប់ការប្រកួតក្រុមម្ចាស់ផ្ទះឈ្នះក្រុមភ្ញៀវ Real Betis ២-០ រកបានដោយកីឡាករ Ocampos បាល់ពិន័យ១១ម៉ែត្រនៅនាទី ៥៦ និង Fernando នៅនាទី ៦២ ក្រោយទទួលបាន Assist យ៉ាងស្អាតពី Ocampos។
គួរបញ្ជាក់ថា Real Betis និង Sevilla គឺជាគូរបើកឆាក La Liga បន្ទាប់ពីក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ ត្រូវបានផ្អាកជាបណ្ដោះអាសន្នចាប់តាំងពីខែមីនា ឆ្នាំ២០២០មក៕