អស្ចារ្យ​ណាស់ Van Dijk នឹងក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រក្លឹប Liverpool

0
692

តាមការចុះផ្សាយរបស់ Daily Mail តារាឆ្នើម Virgil van Dijk នឹង​ក្លាយ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​បំផុត​​​​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Liverpool បន្ទាប់ពី​រូបគេយល់ព្រម​ទទួលយកកិច្ចព្រមព្រៀង​តម្លៃ​ពលកម្ម​ ២២០,០០០ ផោន​ក្នុង​មួយ​សប្ដាហ៍។ ​

ជម្រើស​ជាតិ​ហុឡង់ដ៍នឹង​បន្ត​កុងត្រា​ថ្មីមាន​តម្លៃ ៥៧​ លាន​ផោន​រយៈ​ពេល​៥​ឆ្នាំ​ ពេល​ក្លឹប Liverpool លើក​ពាន Premier League រដូវកាល​នេះ ហើយ​វា​​ជា​រឿង​ល្អ​មួយ​សម្រាប់​ក្រុម​ហង្ស​ក្រហម ព្រោះ​កន្លង​មកមាន​លេច​ឭ​ថា​​ក្លឹប​យក្ស​បារាំង Paris Saint-Germain ក៏​ចង់​បាន​រូប​គេ​ខ្លាំង​ដែរ​។ ​នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន The Sun។

នៅ​កីឡដ្ឋាន Anfield បច្ចុប្បន្ន​ កំផែង​ការពារ​ដ៏​រឹងមាំ​វ័យ​២៨​ឆ្នាំ រក​បាន​តែ ១៨០,០០០ ផោន​ប៉ុណ្ណោះ​​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​គេ​អាច​រក​បន្ថែម​បាន ១០០,០០០ ផោនទៀត បើ​គេ​ទៅ​ចូល​រួម​ក្រុម​លោក Thomas Tuchel របស់ PSG។ ​​

កើន​ឡើង​​​ ៤០,០០០ ផោន​នេះ អាច​ធ្វើឱ្យ​អតីត​ខ្សែ​ការពារក្លឹប Southampton សប្បាយ​ចិត្ត ចំណែក​មិត្ត​រួម​ក្រុម និង​​តារា​ឆ្នើម Mohamed Salah ​មាន​តម្លៃ​ពលកម្ម​តែ ២០០,០០០ ផោន​​ក្នុង​មួយ​សប្ដាហ៍​នា​ពេល​បច្ចុប្បន្ន​​។

​Van Dijk បាន​ចេញ​ពី Southampton មក Liverpool ក្នុង​តម្លៃ​ខ្លួន​ ៧៥​ លាន​ផោន ជា​តម្លៃ​បំបែក​កំណត់ត្រា​របស់​ខ្សែ​ការពារ​​អំឡុង​ឆ្នាំ​២០១៨៕