លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) គ្រូបង្វឹកក្លឹបម៉េនឆេស្ទ័រ យូណាយធីតតាមព័ត៌មានគ្រោងនឹងដាក់ឲ្យ ផូល ប៉ុកបា (Paul Pogba) អង្គុយមើលអំឡុងពេលប្រកួត ជាមួយក្រុមតូតិនហេម( Tottenham )នៅថ្ងៃសុក្រ មានន័យថា កីឡាករ ប្រ៊ូណូ ហ្វឺណានដេស (Bruno Fernandes) ដែលអាចក្លាយជាដៃគូល្អនៅតំបន់បម្រើនោះ នឹងត្រូវរង់ចាំសិន។
ប៉ុកបា មិនបានលេងចាប់តាំងពីថ្ងៃបុណ្យណូអែលហើយបានបង្ហាញពីរដងចាប់តាំងពី ខែកញ្ញាដោយសារវិបត្តិវីរុសកូរ៉ូណា ហើយវិស័យបាល់ទាំងស្រុងត្រូវបានផ្អាក។
បន្ទាប់ពី ហ្វឺណានដេស ចាកចេញពីក្រុមស្ព័រធីង (Sporting),លីស្បើន (Lisbon) ក្នុងតម្លៃ៦៨ លានផោនមកចូលរួមជាមួយយូណាយធីត អ្នកគាំទ្រជាច្រើនរបស់យូណាយធីតសប្បាយចិត្ត ហើយមើលឃើញថា កីឡាករទាំងពីរអាចនឹងលេងជាដៃគូបានល្អនៅតំបន់បម្រើ ប៉ុន្តែថា មិនទាន់អាចលេងជាដៃគូនៅឡើយទេនៅពេលចាប់ផ្តើមការប្រកួតជាថ្មីនេះ។
គេជឿថា ប៉ុកបា ហ្វឹកហាត់បានល្អចាប់តាំងពីស្ថិតក្នុងស្ថានភាពដាក់នៅដាច់ដោយ ឡែក ប៉ុន្តែគេជឿថាយូណាយធីតកំពុងតែធ្វើការងារជាមួយក្រុមជម្រើសដំបូងដោយគ្មានវត្តមាន កីឡាករវ័យ២៧ឆ្នាំរូបនេះ។
ផ្ទុយទៅវិញ លោក សូលស្យែរ អាចនឹងងាកមករកកីឡាករ ហ្វ្រេដ (Fred) ព្រមទាំងកិឡាករ ស្កុត ម៉ាកតូមីណាយ (Scott MacTominay) ឬ ណេម៉ានចា ម៉ាទិក (Nemanja Matic) ដើម្បី ដាក់ឲ្យនៅនៅតំបន់បម្រើជាមួយខ្សែបម្រើ ហ្វឺណានដេស (Fernandes) ៕