Chelsea បានឈានដល់កិច្ចព្រមព្រៀងផ្លូវការនាំយក Timo Werner

0
609

យោងតាមការចុះផ្សាយរបស់ក្លិប តោខៀវ Chelsea បានឲ្យដឹងថា ខ្សែប្រយុទ្ធ Timo Werner បានឈានដល់កិច្ចព្រមព្រៀង ចុះកិច្ចសន្យាផ្ទេរមកកាន់កីឡដ្ឋាន Stamford Bridge ជាផ្លូវការហើយ។

Chelsea បានឈានដល់កិច្ចព្រមព្រៀងនាំយក Timo Werner ពីក្លិប RB Leipzig ក្នុងតម្លៃខ្លួន៤៥លានផោន (ឬប្រមាណ៥៦លានដុល្លារ) ដោយចុះកុងត្រាចំនួន៥ឆ្នាំជាមួយក្លិប។

Werner នឹងត្រូវនៅលេងឲ្យក្លិប Leipzig រហូតដល់ចប់ Bundesliga រដូវកាលនេះ មុនពេលចេញទៅរួមរស់ជាមួយ Chelsea នៅខែក្រោយនេះ។

រូបគេផ្ទាល់បានសម្តែងភាពរីករាយយ៉ាងខ្លាំងដែលបានមកលេងឲ្យក្លិប Chelsea បែបនេះក្រោយពីធ្វើការចរចារគ្នាអស់រយៈពេលជាយូរណាស់មកហើយ។

គួររម្លឹកផងដែរថា រយៈពេល៣ឆ្នាំ នៅកីឡដ្ឋាន Red Bull Arena ខ្សែប្រយុទ្ធ Timo Werner បង្ហាញខ្លួនឲ្យ RB Leipzig បាន១៥៧ប្រកួត ក្នុងនោះគេរកបាន៩៣គ្រាប់ និង​បោះបាល់ឲ្យដៃគូរស៊ុតបញ្ចូលទីបាន៤០ដងផងដែរ៕