ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណាត់ត្រាមួយក្រោយពីរកបាន១គ្រាប់ជួយឲ្យ Juventus ឈ្នះ Bologna ២ទល់នឹង០កាលពីម្សិលមិញ។
Ronaldo បានវ៉ាដាច់អតីតកីឡាកររបស់ AC Milan គឺកីឡាករ Rui Costa ដែលជាអតីតជម្រើសជាតិព័រទុយហ្កាល់ជាមួយគ្នានោះ។ គួរបញ្ជាក់ដែរថាកីឡាករ Rui Costa ចំណាយពេលរហូតដល់ទៅ៨ឆ្នាំលេងនៅ Serie A ទើបអាចរកបាន៤២គ្រាប់ដោយលេងឲ្យក្លិបFiorentina និង AC Milan ប៉ុន្តែ Ronaldo ចំណាយពេលមិនដល់២រដូវកាលផងក៏អាចបំបែកកំណត់ត្រានេះបានទៅហើយ។
ជាមួយគ្នានោះដែរកីឡាករកំពូលរូបនេះក៏បានរក្សាកំណត់ត្រារបស់ខ្លួនជាកីឡាករព័រទុយហ្កាល់ដែលស៊ុតបានច្រើនជាងគេនៅ Premier League ផងដែរ ពោលគឺបាន៨៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៩៦ប្រកួត ពេលលេងឲ្យក្លិបបិសាចក្រហម Manchester United ។
ដូចគ្នាដែរ Ronaldo ក៏ជាកីឡាករព័រទុយហ្កាល់ដែលស៊ុតបានច្រើនជាងគេនៅលីគកំពូលអេស៉្បាញ La Liga ដោយរកបាន៣១១គ្រាប់ក្នុងចំណោម ២៩២ប្រកួត កំឡុងពេលលេងឲ្យក្លិប Real Madrid ៕